ព័ត៌មាន
វត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ បានរៀបចំសម្អាតទីធ្លាវត្ត និងតុបតែងលម្អត្រៀមអបអរឆ្នាំថ្មី
ភ្នំពេញ ៖ វត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ បានរៀបចំសម្អាតទីធ្លាវត្ត និងតុបតែងលម្អ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស. ២០២៥។
ភិក្ខុសន្តិបាលោ ស្រឿន អូន គង់នៅវត្តព្រះបារមីវង្គតបុរី រាជធានីភ្នំពេញ មានថេរដីកាប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ មិនមែនរៀបចំត្រឹមតែវត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តែមួយនោះទេ គឺរៀបចំពិធីទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទន្ទឹមនឹងក៏មានព្រះសង្ឃ ពុទ្ធបរិស័ទ សិស្ស និសិ្សត ដែលអាស្រ័យគង់នៅក្នុងវត្ត បានជួយរៀបចំសម្អាតបរិស្ថាន រៀបចំចងនូវបដាទង់ជ្វាលា ទង់ជាតិ ទង់សាសនា ដើម្បីចូលរួមរៀបចំវត្តអារាម ឲ្យមានសោភណ្ឌភាព ដើម្បីទទួលពុទ្ធបរិស័ទ មកពីទីឆ្ងាយ ទីជិត ចូលរួមធ្វើបុណ្យធ្វើទាន តាមសទ្ធាជ្រះថ្លារៀងខ្លួន។ ដូច្នេះវត្តព្រះបារមីវង្គតបុរី ក្រោមការដឹកនាំរបស់ព្រះសក្យវង្សបណ្ឌិត ស៊ីម សារ៉ាន ព្រះចៅអធិការវត្ត បានខិតខំទាំងការកសាងវត្តអារាម ឲ្យស័ក្តិសមជាបូជនីយដ្ឋាន សម្រាប់ពុទ្ធមាមកជន ចូលមកធ្វើបុណ្យ ធ្វើទាន និងជួយទាំងផ្នែកធនធានមនុស្ស ព្រមទាំងប្រារព្ធនូវកម្មវិធីទាក់ទងនិងព្រះពុទ្ធសាសនាផ្សេងៗទៀតផងដែរ។
ចំណែកបងប្អូនប្រជាពលរដ្ឋ ញោមញាតិ ពុទ្ធបរិស័ទ បាននាំយកចង្ហាន់ និងគ្រឿងបរិក្ខារផ្សេងៗមកប្រគេនព្រះសង្ឃ គង់នៅវត្តព្រះបារមីវង្គតបុរី និងវត្តទឹកថ្លា បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ បាននាំយកចង្ហាន់ ទេយ្យទានមកប្រគេនព្រះសង្ឃ និងបង្សុកូល ជូនបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាការតបស្នងសងគុណ និងដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរជ័យ សិរីសួរស្តី ជ័យមង្គលមហាប្រសើរ។
សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយនិងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ។ ពិធីនេះប្រារព្ធឡើងដើម្បីទទួលស្វាគមន៍ការចូលមកដល់ឆ្នាំថ្មីស្របតាមប្រពៃណីជាតិ។ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ប្រព្រឹត្តទៅតាម ដំណើរសង្ក្រាន្តដូចតទៅ៖ ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មហាសង្ក្រាន្ត ម៉ោង ៤:៤៨ នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំម្សាញ់ សប្តស័ក, ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃវ័នបត និងថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃឡើងស័ក គម្រប់៣ថ្ងៃ ស្រេចបរិបូណ៌ ចូលឆ្នាំម្សាញ់ សប្តស័ក៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦