ព័ត៌មាន
យប់មិញសម្ដេចធិបតីឆ្លៀតជិះរម៉កកង់បីមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងការរៀបចំអបអរសាទរឆ្នាំថ្មីក្នុងក្រុងសៀមរាប
សៀមរាប៖ នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឆ្លៀតជិះរម៉កកង់បីមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងការរៀបចំអបអរសាទរឆ្នាំថ្មីក្នុងក្រុងសៀមរាប ក៏ដូចជាការដើរកំសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមទាំងនៅ Pub Street។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបង្ហាញក្ដីសប្បាយរីករាយដែលបានឃើញនូវការសហការគ្នាយ៉ាងល្អរវាងរដ្ឋបាលខេត្តសៀមរាប វិស័យឯកជននិងប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបផ្ទាល់ ដែលបានរួមគ្នារៀបចំតុបតែងលម្អបានយ៉ាងស្អាត ក៏ដូចជាបង្កលក្ខណៈឲ្យមានការលក់ដូរ និងសកម្មភាពកុំកម្សាន្តនៅតាមបណ្ដោយស្ទឹងសៀមរាប និងនៅតាមកន្លែងផ្សេងទៀតនៅក្នុងក្រុង។ សម្ដេចថ្លែងថា ទោះជាម៉ោងយប់ជ្រៅបន្តិច ប៉ុន្តែក៍នៅមានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដើរលេងកម្សាន្តយ៉ាងច្រើនកុះករ និងមានការបង្គំតន្ត្រីកម្សាន្តផង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា សម្ដេចមានការរំភើបណាស់ដែលការសម្រេចចិត្តក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះនៅខេត្តសៀមរាប បន្ថែមលើសង្ក្រាន្តនៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដែលព្រឹត្តិការណ៍នេះបានបង្កលក្ខណៈឲ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុងសៀមរាបមានភាពរស់រវើក និងជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរ និងអ្នកប្រកបរបរនានានៅក្នុងវិស័យទេសចរណ៍ នៅក្នុងក្រុងសៀមរាប និងនៅតំបន់ជុំវិញផងដែរ។
សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖«ដំបូងរូបខ្ញុំក្លែងបន្លំខ្លួនដោយពាក់មួក និងពាក់ម៉ាស់កុំអោយគេចាប់ស្គាល់ ប៉ុន្តែនៅតែគេចមិនរួចពីក្រសែភ្នែករបស់បងប្អូនប្រជាពលរដ្ឋ អញ្ចឹងបានទទួលទាំងទឹក ទាំងម្ស៉ៅផងដែរ»។
សម្ដេចនាយករដ្ឋមន្រ្ដីបានកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយសប្បាយរីករាយ ប្រកបដោយការគោរពគ្នាទៅវិញទៅមក។
សម្ដេចក៏សូមអរគុណចំពោះសមត្ថកិច្ចទាំងអស់ដែលបានការពារសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានដើរកំសាន្តដោយសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅ៕








-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ