ព័ត៌មាន
សម្ដេចធិបតី៖អង្គរសង្ក្រាន្តបានក្លាយជាកត្តាជំរុញដ៏សំខាន់ទាក់ទាញទេសចរ និងកំណើនសេដ្ឋកិច្ចមូលដ្ឋាន
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរតូច ខេត្តសៀមរាប។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សម្ដែងការកោតសរសើរចំពោះប្រជាពលរដ្ឋខេត្តសៀមរាបដែលបានចូលរួមជំរុញការលក់ដូរផលិតផល និងម្ហូបអាហារខ្មែរដោយខ្លួនឯង និងចូលរួមបង្ហាញពីវប្បធម៌ប្រពៃណីជាតិខ្មែរ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបង្ហាញមោទនភាព សប្បាយរីករាយ ដោយហេតុថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពុំមែនត្រឹមជាឱកាសនៃការចូលឆ្នាំថ្មីប្រពៃណីជាតិ ប៉ុន្ដែបានក្លាយទៅជាកម្លាំងជំរុញទេសចរណ៍គ្រប់ទម្រង។ ខណៈទន្ទឹមនឹងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប សង្ក្រាន្តនៅតាមរាធានី ខេត្ត ក្រុង ស្រុក តាមវិទ្យាល័យនានានៅទូទាំងប្រទេសបាននឹងកំពុងរៀបចំយ៉ាងសប្បាយរីករាយដូចគ្នា។
សូមជម្រាបថា តាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កំណើនទេសចរណ៍បានកើនឡើងជាលំដាប់ពី ១៨ ម៉ឺននាក់ នៅឆ្នាំ ២០១៣ ដល់ ២ លាន ១សែននាក់នៅឆ្នាំ២០២៣ ខណៈឆ្នាំនេះ សម្ដេចធិបតី ជឿជាក់ថា ចំនួនភ្ញៀវទេចរនឹងកើនឡើងថែមទៀត ពីព្រោះបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសចង់ចូលរួមលេងកម្សាន្តសប្បាយរីករាយ និងរីករាយក្នុងបរិយាកាសដែលអង្គរសង្ក្រាន្តបន្តរៀបចំនៅតំបន់ប្រវត្តិសាស្រ្ដដ៏យូរលុងរបស់ព្រះរាជាណាចក្រកម្ពុជា គឺប្រសាទអង្គរវត្ត៕









-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ