ព័ត៌មាន
ស្នាដៃតម្បាញ សម្ភារប្រើប្រាស់ និងម្ហូបអាហារខ្មែរជាច្រើនបានដាក់បង្ហាញក្នុងពិព័រណ៍អង្គរសង្ក្រាន្ត
ប្រជាពលរដ្ឋ និងក្រុមអាជីវករ នាំយកផលិតផលខ្មែរមកតាំងពិព័រណ៍ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ដែលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានអនុញ្ញាតិឲ្យនាំយកផលិតផលក្នុងភូមិស្រុក ឬក្នុងសហគមន៍របស់ពួកគាត់ មកតាំងបង្ហាញនៅក្នុងកម្មវិធីនេះ ដែលនេះបង្ហាញពីការគាំទ្រនូវផលិតផលខ្មែរ ក៏ដូចជាជួយជ្រោមជ្រែង ដើម្បីឲ្យស្នាដៃតពីដូនតាទាំងអស់នោះ បានបន្តមានដង្ហើម។
ពួកគាត់បានបន្តថា សម្រាប់ផលិតផល ដែលនាំយកមកពិព័រណ៍ក្នុងអង្គរសង្ក្រាន្តនេះ ស្ដង់នីមួយៗមិនមានការយកថ្លៃឈ្នួលនោះទេ គឺអនុញ្ញាតឲ្យលក់ដោយឥតគិតថ្លៃ ។ ក្រុមអាជីវករ បានបន្ថែមថា ការគិតគូររបស់ថ្នាក់ដឹកនាំនេះ មិនត្រឹមតែចង់បង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ គឺថែមទាំងជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ពលរដ្ឋ ជាពិសេសអ្នកស្រុកអង្គរផ្ទាល់តែម្ដង ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺបានផ្ដល់នូវអត្ថប្រយោជន៍ធំៗចំនួន៣ ទី១. គឺការបំផុសគំនិតស្នេហាជាតិ តាមរយៈការផ្សព្វផ្សាយនូវវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក ឲ្យស្គាល់ពីខ្មែរកាន់តែច្បាស់, ទី២. ជំរុញកំណើនទេសចរណ៍ និង៣. ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសសម្រាប់សេដ្ឋកិច្ចមូលដ្ឋាន។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៃខេត្តសៀមរាប កាលពីថ្ងៃទី១ មានអ្នកទៅលេងកម្សាន្តប្រមាណជិត ៨០ម៉ឺននាក់ ជាមួយនឹងការរៀបចំនូវកម្មវិធីសប្បាយជាច្រើន ដូចជាល្បែងប្រជាប្រិយ ប្រណាំងរទះគោ យុទ្ធគុន ដង្ហែរក្បួនអង្គរសង្ក្រាន្ត ប្រគំតន្ត្រីរាំលេងកម្សាន្ត និងការលេងទឹកជាដើម៕









-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន1 week agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន2 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន2 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
កីឡា1 week ago២ក្រុមបន្ដភាពខ្លាំងក្នុងពាន Svay Rieng Cup U15 ខណៈយុវជនសាមគ្គី ស្គាល់ចាញ់លើកដំបូង