ព័ត៌មាន
ប្រជាពលរដ្ឋ នាំគ្នាមកលេងកម្សាន្តល្បែងប្រជាប្រិយ និងការប្រគុំតន្រី្ត នៅសង្រ្កាន្តវត្តព្រះវិហារសួគ៌ ខេត្តកណ្តាលថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី
នាឱកាសនៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ឈានចូលពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋ ជាច្រើនកុះករ មកចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ និងការប្រគុំតន្រី្តនៅសង្រ្កាន្តវត្តព្រះវិហារសួគ៌ ស្ថិតនៅក្នុងវត្តព្រះវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក ស្រឿន កុសល អនុប្រធានគណៈកម្មការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ សង្ក្រាន្តវត្តព្រះវិហារសួគ៌ ថ្លែងប្រាប់BTV ព័ត៌មាន កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះថា សង្រ្កាន្តវត្តព្រះវិហារសួគ៌ រៀបចំការលេងល្បែងប្រជាប្រិយខ្មែរ និងការប្រគុំតន្រី្ត ជូនបងប្អូនប្រជាពលរដ្ឋខ្មែរយើងទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះវិហារសួគ៌ ដោយចាប់ផ្តើមពីថ្ងៃ១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ហើយកម្មវិធីសង្រ្កាន្តបានប្រព្រឹតិ្តទៅចាប់ពីម៉ោង១៣:០០រសៀល រហូតដល់ម៉ោង១៨:០០ល្ងាច អាស្រ័យទៅតាមវិញ្ញាសារល្បែងប្រជាប្រិយខ្មែរ ក្នុងនោះវិញ្ញាសារលេងល្បែងប្រជាប្រិយខ្មែរ សង្ក្រាន្តវត្តព្រះវិហារសួគ៌ រួមមាន៖ ល្បែងប្រជាប្រិយវាយក្អម ល្បែងប្រជាប្រិយដណ្តើមស្លឹកឈើ ល្បែងប្រជាប្រិយទាញព្រ័ត្រ ល្បែងប្រជាប្រិយចោលឈូង ល្បែងប្រជាប្រិយអង្រុឌចាប់រង្វាន់ និងល្បែងប្រជាប្រិយឡើងសរសខ្លាញ់ជាដើម។
ទន្ទឹមគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមលេងកម្សាន្តក្នុងកម្មវិធីសង្រ្កាន្តវត្តព្រះវិហារសួគ៌ ពិតជាសប្បាយរីករាយ និងកោតសរសើរចំពោះការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរជាច្រើន នៅសង្ក្រាន្តវត្តព្រះវិហារសួគ៌។ …សម្លេងប្រជាពលរដ្ឋ ២នាក់ យកជិត០១នាទី…(sound 02)
ជាចុងក្រោយលោក ស្រឿន កុសល បានបញ្ជាក់ទៀតថា យើងមានសង្រ្កាន្តឆ្នាំថ្មី និងការជួបជុំលេងល្បែងប្រជាប្រិយខ្មែរ សប្បាយរីករាយ និងការអភិវឌ្ឍន៍គ្រប់វិស័យរហូតមកដល់ថ្ងៃនេះ គឺរស់នៅក្រោមម្លប់សន្តិភាព អំពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្ត បច្ចុប្បន្នប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលសម្រេចបាននាំមកនូវសុខសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ជូនប្រជាពលរដ្ឋកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ៕អត្ថបទ រដ្ឋា









-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ