ព័ត៌មាន
អភិបាលស្រុកអន្លងើវែងដឹកនាំកម្លាំងសមត្ថិកិច្ចចុះជួយជួសជុលផ្ទះពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់
ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៥នេះលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងនិងលោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរងកងពលតូចថ្មើជើងលេខ៤១ មេឃុំលំទងបានចុះសាកសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលរងគ្រោះថ្នាក់ធម្មជាតិ ដោយភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់នៅចំណុចនៅភូមិដីក្រហម ឃុំលំទង ស្រុកអន្លង់វែង បណ្ដាលឱ្យរលំធ្លាក់ពីលេីជេីងតាង ១ខ្នង ប៉ើងដំបូលផ្ទះ ១ខ្នង ប៉ើងដំបូលសំយ៉ាបផ្ទះ ១ខ្នង ខូចខាតស័ង្កសី ចំនួន ៨២ សន្លឹក កាលពីថ្ងៃទី១៦ មេសា ២០២៥ វេលាម៉ោង១៥ និង៣០នាទី ព្រមទាំងនាំយកអំណោយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គឹម ទេសរដ្ឋមន្ត្រី ទទួលបន្ទុករបេសសកម្មពិសេស និងជាអនុប្រធានទី១ នៃគណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ប្រគល់ជូន ក្នុងឱកាសនោះដែរ មេបញ្ជាការកងពល៤១បានបញ្ជូនកម្លាំងមួយចំនួនដើម្បីជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋឡើងវិញ។
ទន្ទឹមគ្នានោះដែរលោកអភិបាលស្រុកអន្លង់វែងបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ខណះពេលបច្ចុប្បន្ននេះអាកាសធាតុមានភហលៀងធ្លាក់លាយឡំដោយខ្យល់កន្រ្តាក់មិនទៀងទាត់នោះ។










-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ