ព័ត៌មាន
វិស័យឯកជន៖ ទស្សនកិច្ចប្រធានាធិបតីចិននៅកម្ពុជា នឹងជំរុញពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគបន្ថែម
វិស័យឯកជន ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា គឺជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ជាពិសេសការផ្តល់ទំនុកចិត្ត ដល់វិនិយោគិនចិនមកបណ្តាក់ទុននៅកម្ពុជាបន្ថែម។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ជា មួយ BTV ស្តីពីពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា នេះថា ឆ្នាំនេះគឺជាឆ្នាំទី៦៧ នៃការបង្កើតចំណងការទូតកម្ពុជា-ចិន និងក៏ជាការបើកទស្សវត្សរ៍ ១០ឆ្នាំ មាសលើកទី២ នៃការចូលរួម កសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ប្រកបដោយតម្លាភាពរវាងប្រទេសទាំងពីរ, និងជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាសហគមន៍វាសនារួមកម្ពុជា-ចិន បច្ចុប្បន្នបានវិវឌ្ឍន៍ទៅជាសហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី ប្រកប ដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
លោក បន្តថា ចំណែកតាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង នៅកម្ពុជានាពេលនេះ គឺជាការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជ កម្មរវាងកម្ពុជា-ចិន ជំរុញទទួលបានផ្លែផ្កាជាបន្តបន្ទាប់ទៀត, ហើយតាមរយៈនេះដែរ ក៏ជាការផ្តល់នូវទំនុកចិត្តដល់វិនិយោគិនចិន មក វិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកពាណិជ្ជកម្មកាន់តែរឹងមាំ ស្របពេលប្រទេសទាំងពីរកំពុងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, RCEP, ថ្នាក់តំបន់ និងអាស៊ានជាដើម ដែលជាឱកាសល្អបំផុតនៃជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងនយោបាយរវាង ប្រទេសទាំងពីរជាដើម។
សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ កម្ពុជា-ចិន បានផ្លាស់ប្តូរឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព បានធ្វើការផ្លាស់ប្តូរឯកសាររួមមាន៖ ការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យ ធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត សរុបចំនួន ៣៧ ឯកសារ ៕អត្ថបទ៖ សុន រ៉ាឌី,

-
ព័ត៌មាន1 week ago
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដោយមានឯកឧត្តម ស៊ុន ចាន់ថុល ជាប្រធាន
-
ព័ត៌មាន1 week ago
សម្ដេចធិបតីឱ្យសមត្ថកិច្ចពាក់ព័ន្ធតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃយកចិត្តទុកដាក់សម្រួលដល់ពលរដ្ឋមកស្រុកកំណើត
-
ព័ត៌មាន2 days ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
កីឡា1 week ago
ទោះគ្មាន Matheus និង Cristian ក៏លោក Pep មិនបារម្ភ ខណៈគ្រូ Madura រំពឹងក្រុមទាំងពីរ បង្កើនគុណភាពលេងល្អជាងមុន
-
ព័ត៌មាន7 hours ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន1 week ago
កម្មករ កម្មការិនីជាង ២ពាន់នាក់ ជួបប្រជុំគ្នាដើម្បី អបអរឆ្នាំថ្មីប្រពៃណីជាតិ មុនឈប់សម្រាកពីការងារ
-
កីឡា1 week ago
នាយកដ្ឋានកីឡា ផ្ដល់សម្ភារ ១៧មុខ ដល់សាលាគំរូចំនួន ៣០ នៅខេត្តកំពត កែប និងព្រះសីហនុ
-
ព័ត៌មាន2 days ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី