ព័ត៌មាន
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិន បានចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងកម្ពុជា-ចិន ហើយបានសន្យាពូនជ្រំឈានដល់កម្រិតមួយទៀត ជាមួយនឹងការជួយការពារ និងលើកមុខមាត់កម្ពុជា ទាំងនៅលើក្នុងតំបន់ និងនៅលើពិភពលោក។

ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីងក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ដំណើរទសន្សកិច្ចនេះ គឺពិតជាទទួលបាននូវផ្លែផ្កាជាទីបំផុត ក្នុងនាមជាមិត្តដែកថែប និងមានទំនាក់ទំនងជាមួយគ្នាជាច្រើនទសវត្សមកហើយនេះ ហើយទំនាក់ទំនងនេះ គឺមិនអាចអ្នកណាមកបំបែកបាននោះទេ ។
ឯកឧត្តម បានបន្តថា ចិនបន្តចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា នឹងធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ហើយបន្តគាំទ្រគ្នាទៅវិញទៅមក លើគោលនយោបាយការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ជាមួយនឹងការលើកមុខលើកមាត់កម្ពុជា ទាំងនៅឆាកតំបន់ និងឆាកអន្តរជាតិ ។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីងពីង បានធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលថ្ងៃ គឺនៅថ្ងៃទី១៧-១៨ ខែមេសា នេះ បានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្លា ជាមួយនឹងការសម្រេចបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដើម្បីជាប្រយោជន៍ទៅវិញទៅមកនៃប្រទេសជាមិត្តដែកថែបទាំងពីរនេះ ។
ដំណើរទស្សនកិច្ចដ៏មានសារសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេ ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ ។
ដំណើរទស្សនកិច្ចនេះ បានបន្ថែមសន្ទុះថ្មី ដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ។ ក្នុងបរិការណ៍នេះ ភាគីទាំងពីរ បានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកប ដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ៕ អត្ថបទ បាន សុខរិទ្ធិ



-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ