ព័ត៌មាន
ចិនគាំទ្រការធ្វើទំនើបកម្មផ្លូវដែកកម្ពុជា ដើម្បីជំរុញការតភា្ជប់ការដឹកជញ្ជូនកម្ពុជា-ចិន និង ប្រទេសក្នុងតំបន់
ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការធ្វើទំនើបកម្មនៃផ្លូវដែកនៅកម្ពុជា មកដល់ពេលនេះ ភាគីចិនក៏បានប្រកាសគាំទ្រដល់កម្ពុជា ដើម្បីជំរុញការតភា្ជប់ការដឹកជញ្ជូនកម្ពុជា-ចិន និង ប្រទេសក្នុងតំបន់។

ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះថា រដ្ឋាភិបាលចិន តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង នឹងបន្តផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ប្រពន្ធ័ទឹកស្អាត ស្ថានីយន៍វារីអគ្គីសនីបូមទឹកស្តុកទុក ថាមពលព្រះអាទិត្យ ថាមពលដើរដោយខ្យល់ និង បច្ចេកវិទ្យាថាមពលស្អាត ជាពិសេស ការជំរុញការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែក។ ចំពោះកិច្ចសហប្រតិបត្តិការ ផ្លូវដែក នេះ ចិនចាត់ទុកថា ជាចំនុចសំខាន់ មិនត្រឹមតែផលសម្រាប់ចិន និង កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ វានឹងលើកកម្ពស់ដល់ការដឹកជញ្ជូនពលរដ្ឋ និងការធ្វើពាណិជ្ជកម្មទ្វេរ រួមនឹង ពហុភាគីថែមទៀតផង ។ ផ្លូវដែកពីចិន ដល់ កម្ពុជានឹងមានកិច្ចពិភាក្សាគ្នានៅពេលខាងមុខ។ ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ភាគីចិន បានលើកទឹកចិត្តស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ក្នុងប្រទេសទាំង២ ពង្រឹងកិច្ចសហការគ្នាទៅវិញទៅមកដើម្បីចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយដែលអាចបង្កអោយមានផលប៉ះពាល់ណាមួយដល់ទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា ចិន ។ បើតាម ឯកឧត្តម វ៉ាង វិនប៊ិន បានថ្លែងទៀតថា ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក ដើម្បីការពារផល ប្រយោជន៍ស្នូល។ ក្នុងនោះ ភាគីចិន បន្តប្រកាន់ភ្ជាប់ គោរពអធិបតេយ្យភាព និងបូរណភាព ដែនដីកម្ពុជា និងគាំទ្រចំពោះជម្រើសនៃមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជាសម្របទៅនឹងលក្ខខណ្ឌរបស់កម្ពុជា គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន គាំទ្រ យ៉ាងពេញទំហឹងនូវតួនាទីរបស់កម្ពុជា លើបញ្ហាតំបន់ និងអន្តរជាតិ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះរដ្ឋាភិបាលចិន បានចូលរួមចំណែកសាងសង់ផ្លូវនៅកម្ពុជាបានចំនួន៣០ខ្សែ ដែលចំណាយថវិកាអស់ជិត ២០០០លានដុល្លារអាម៉េរិក ផ្លូវដែលចិនបានជួយកសាងរួចនោះ គឺមានប្រវែងជាង ៣ ០០០គីឡូម៉ែត្រ៕




-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន5 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ