ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សមាជិក សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ បានចួបសំណេះសំណាល និងលើកទឹកចិត្តដល់សមាជិកសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក។ ការលើកទឹកចិត្តនេះ គឺស្របពេលដែលសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែកកំពុងបន្តបេសកកម្មការងារ ផ្ដល់ជាឧត្តមប្រយោជន៍ជាច្រើនសម្រាប់ជនមានពិការភាពនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានឆ្លៀតឱកាសក្រោយចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយចួបសំណេះសំណាល់ និងលើកទឹកចិត្តដោយផ្ទាល់ដល់សមាជិក នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក។
ក្នុងការចួបសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្ត និងជំរុញឱ្យគ្រប់សមាជិកនៃសមាគម ទោះខ្លួនមានពិការភាពក្ដី ត្រូវតែប្រឹងប្រឹងរៀនសូត្រ ប្រឹងប្រែងបំពេញការងារ ដុះខាត់សមត្ថភាពឱ្យកាន់តែខ្លាំង។
ឯកឧត្តម បានផ្ដល់ជាអនុសាសន៍ផងដែរថា មិនត្រូវចាត់ទុកពិការភាពជាចំណុចខ្សោយរបស់ខ្លួននោះទេ។ ឯកឧត្តម លើកទឹកចិត្តផងដែរឱ្យពួកគេ យកសម្ដេចតេជោ ហ៊ុន សែន ធ្វើជាគំរូ។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈផងដែរ ឯកឧត្តមលើកឡើងចំពោះមុខសមាជិកនៃសមមាគមថា បច្ចុប្បន្នរាជរដ្ឋាភិបាលផ្ដល់សិទ្ធិស្មើគ្នា ដោយគ្មានការរើសអើងសម្រាប់ជនមានពិការភាព។
ឯកឧត្តមបញ្ជាក់ថា ជនមានពិការភាពដែលមានសមត្ថភាព អាចដាក់ពាក្យចូលរួមប្រកួតប្រជែងធ្វើជាមន្ត្រីរាជការ ដូចជនទូទៅដោយស្មើភាពគ្នា។ មានសមត្ថភាពពិតប្រាកដ មានឱកាសប្រកួតប្រជែង មានឱកាសជាប់ជាមន្ត្រីរាជការ។
ក្នុងការសំណេះសំណាលនេះដែរ ឯឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីការបន្តគាំទ្រ និងជួយដោះស្រាយបញ្ហារបស់សមាគម។ លើសពីនេះ ឯកឧត្តមនឹងស្វែងរកភាគីឯកជន ដើម្បីចូលរួមក្នុងការជួយជ្រោមជ្រែងដំណើរការរបស់សមាគម។
សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១០។ បច្ចុប្បន្នសមាគមនេះ មានបុគ្គលិកសរុប ៩០នាក់ និងមានជនមានពិការភាពបំពេញការងាររហូតដល់ ៥០នាក់។ សមាគមនេះ ជាស្ថាប័នមួយដែលមានភាគរយជនមានពិការភាព បំពេញការងារច្រើនជាងគេនៅកម្ពុជា។ អត្ថបទ៖គឹមហុក









-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន5 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ