ព័ត៌មាន
ក្រសួងកិច្ចការនារី ធ្វើការវិភាគមុខងារ និងប្រកាសថាមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ
ក្រសួងកិច្ចការនារី បានធ្វើការវិភាគមុខងារ និងរចនាសម្ព័ន្ធមន្ត្រីនៅក្នុងក្រសួងរបស់ខ្លួនរួចរាល់ និងមានការបញ្ជាក់ថា ក្រសួងមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ។ នេះជាការលើកឡើងរបស់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងឱកាសធ្វើសិក្ខាសាលារួមគ្នាជាមួយក្រសួងមុខងារសាធារណៈស្ដីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកិច្ចការនារី» នាព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥នេះ។ សិក្ខាសាលានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងវត្តមានលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ។
លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានជម្រាបជូនអង្គសិក្ខាសាលាថា “ក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំចំនួន ៩លើក ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ដោយបានពិនិត្យ វិភាគមុខងារ និងរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។
ជាលទ្ធផល ក្រសួងមិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត”។
លោកជំទាវ បានបញ្ជាក់បន្ថែមថា “ក្រសួងកិច្ចការនារី បានសហការជិតស្និទ្ធជាមួយនឹងក្រុមការងារបច្ចេកទេស គាំទ្រសង្គមកិច្ចនៃក្រសួងមុខងារសាធារណៈ បានរៀបចំរបាយការណ៍វឌ្ឍនភាព ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ ស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។ នៅក្នុងដំណើរការនេះ ក្រសួងក៏បានសហការជាមួយនឹងអង្គការ ABI ហើយនឹងបានទទួលការវាយតម្លៃពីជំនាញលើមុខងាររបស់ស្ថាប័ន ឆ្លុះបញ្ចាំងជាមួយតម្រូវការថ្មីៗ កំពុងកើតមាននៅក្នុងសង្គម។”
លោកជំទាវ រដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ក្រុមការងារបច្ចេកទេសបានសិក្សា ស្វែងយល់ លើក្របខណ្ឌច្បាប់ គោលនយោបាយជាតិតាមវិស័យ លិខិតបទដ្ឋានពាក់ព័ន្ធ មេរៀន បទពិសោធ ឧត្តមានុវត្តន៍ និងករណីសិក្សាដែលជាធាតុចូល សម្រាប់ការពិភាក្សាសម្រួចមុខងាររបស់ក្រសួង និងអង្គភាពក្រោមឱវាទ ដើម្បីជៀសវាងការត្រួតស៊ីគ្នា លើមុខងារ និងសកម្មភាពរបស់ក្រសួង និងស្ថាប័នផ្សេងទៀត។ ជាមួយគ្នានេះ ក្រុមការងារមុខងារសាធារណៈរបស់ក្រសួង ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រសួង បាន និងកំពុងពិភាក្សា និងប្រមូលកម្លាំង សហថាមពល ក្នុងការលើកកម្ពស់កិច្ចសហការ និងគណនេយ្យភាព លើការអនុវត្ត និងការគ្រប់គ្រងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីពង្រឹងប្រសិទ្ធភាពស្ថាប័ន ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក» «ការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ» និងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ “ក្រសួងកិច្ចការនារី សូមគាំទ្រចំពោះសិក្ខាសាលារៀបចំនាឱកាសនេះ ដែលនឹងជួយពន្លឿន និងស្វែងយល់លើចំណុចខ្វះខាតលើការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធស្ថាប័ន ព្រមទាំងពិភាក្សាគ្នាឱ្យកាន់តែមានភាពស៊ីជម្រៅ និងច្បាស់លាស់ដើម្បីបញ្ចប់កំណែទម្រង់ផ្ទៃក្នុងរបស់ក្រសួង៕ អត្ថបទ៖ គឹមហុក













-
ព័ត៌មាន5 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន4 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន5 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន1 day agoសម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
-
ព័ត៌មាន5 days agoខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ
-
ព័ត៌មាន4 days agoការរាំងខ្ទប់ព្រំដែនកម្ពុជា-ថៃ រយៈពេលជាង៦ខែ ជំរុញឱ្យផលិតខ្មែរក្នុងស្រុកកើនឡើង