ព័ត៌មាន
កម្ពុជានាំចេញទំនិញក្នុងត្រីមាសទី១ដើមឆ្នាំ២០២៥ មានទំហំទឹកប្រាក់ជាង ៦ ៨០០ លានដុល្លារអាមេរិក
កម្ពុជានាំចេញទំនិញទៅកាន់ប្រទេសដៃគូរពាណិជ្ជកម្មសំខាន់ៗ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ មានទំហំទឹកប្រាក់សរុបជាង ៦ ៨០០ លានដុល្លារអាម៉េរិក បានកើនឡើងជិត ១០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤។
ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះការដោះដូរពាណិជ្ជកម្មរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ បានបន្តកើនឡើងគួរកត់សម្គាល់ ទោះបីក្នុងរយៈពេលកន្លងមកនេះ សកលលោកបានកំពុងហ៊ុមព័ទ្ធដោយហានីភ័យ ភាពមិនប្រាកដប្រជាខ្ពស់ ដែលជាការបង្អាក់បន្ទុចដល់សម្ទុះ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យម តែបញ្ហានេះកម្ពុជាបានត្រៀមលក្ខណៈនៃការប៉ះពាល់ទាំងឡាយ ជាពិសេសការប្រែក្លាយ បញ្ហាប្រឈម ក្លាយជាកាលានុវត្តន៍ភាព ក្នុងការប្រកួតប្រជែងសេដ្ឋកិច្ច ដោយមាននិន្នាការកើនឡើងជាបន្តបន្ទាប់។
ជាក់ស្តែងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាដៃគូររបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ រួមមាន៖ ការនាំចេញ ទៅកាន់ទីផ្សារអាមេរិក មានទឹកប្រាក់ជាង ២ ៤០០ លានដុល្លារ កើនឡើងជាង ២២ ភាគរយ, ជប៉ុនជាង ៤៣០ លានដុល្លារ កើនឡើង ១៨ ភាគរយ , កាណាដា ២៨២ លានដុល្លារ កើនឡើង ១៧ ភាគរយ , អេស្បាញ ២៦០ លានដុល្លារ កើនឡើង ២៥ ភាគរយ, អង់គ្លេស ២២១ លានដុល្លារ កើនឡើង ៦ ភាគរយ, អាល្លឺម៉ង់ ២១៥ លានដុល្លារ កើនឡើង ជាង ១២ ភាគរយ, ហូរឡង់ ជិត ១៩០ លានដុល្លារ កើនឡើង ៣០ ភាគរយ, បារាំង ជាង ១០០ លានដុល្លារ កើនឡើង ១២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤, ក្រៅពីនេះកម្ពុជាបាននាំចេញ ទៅកាន់ប្រទេសដៃគូររផ្សេងៗទៀត មានការកើនឡើងគួរកត់សម្គាល់ផងដែរ។
សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិពេញមួយឆ្នាំ ក្នុងឆ្នាំ ២០២៤ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុបជាង ៥៤ ពាន់លាន ដុល្លារ កើនឡើងជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៦ ពាន់លានដុល្លារ កើនឡើងជិត ១៦ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ