ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន
ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៥ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ (Country Statement) អំពី “ចក្ខុវិស័យ គោលនយោបាយ និងបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន” នៅក្នុងរបៀបវារៈទី២ នៃសន្និ បាតប្រចាំឆ្នាំលើកទី៨១ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ សហប្រជាជាតិ (UN-ESCAP)។

នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីសារៈសំខាន់នៃមូលបទនៃសន្និបាតប្រចាំឆ្នាំលើកទី៨១ របស់ UN-ESCAP ស្របពេលដែលទីក្រុង និងចំនួនប្រជាជនរស់នៅក្នុងទីក្រុង នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានការកើនឡើងយ៉ាងឆាប់ រហ័ស ប៉ុន្តែត្រូវបានប្រឈមនឹងបញ្ហានានា រួមទាំងបញ្ហាប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ គម្លាតនៃការអភិវឌ្ឍ និងកង្វះធនធាន ដែលទាមទារឱ្យប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បង្កើនកិច្ចសហប្រតិបត្តិការកាន់ តែខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍របស់កម្ពុជា ដោយបានលើកឡើងថា កាលពីបួនទសវត្សរ៍កន្លងទៅ ក្នុងអំឡុងពេល និងក្រោយសម័យប្រល័យពូជសាសន៍ប៉ុលពតបានបញ្ជប់ ទីក្រុងនានារបស់កម្ពុជា រួមទាំងរាជធានីភ្នំពេញផងដែរ ត្រូវបានបោះបង់ចោល រងការបំផ្លិចបំផ្លាញស្ទើរទាំង ស្រុង និងពាសពេញទៅដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ប៉ុន្តែការដឹកនាំប្រកបដោយចក្ខុ វិស័យរបស់សម្តេចតេជោ ហ៊ុន សែន បានស្តារប្រទេស ជាតិឡើងវិញ ពោលគឺ យុទ្ធសាស្ត្រចតុកោណរបស់ សម្តេចតេជោ បានក្លាយជាគ្រឹះយ៉ាងសំខាន់ ដើម្បីធានាបានសន្តិភាពនិងសុខសុវត្ថិភាព ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ វិស័យអប់រំ និងកំណើនសេដ្ឋកិច្ច ក្នុងនោះផងដែរ ទីក្រុងនានា បានរស់រានមានជីវិតឡើងវិញ និងបានប្រែក្លាយជាមជ្ឍមណ្ឌលពាណិជ្ជកម្មរស់រវើក និងបង្កើតនូវឱកាសថ្មីដល់ប្រជាជនកម្ពុជា។

ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានលើកឡើងនូវអនុ សាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ថា “ដើម្បីធានាបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និង បរិយាបន្ន ផ្តើមចេញពីការកសាង និងតភ្ជាប់ទីក្រុងឆ្លាត ភាពធន់ និង មានចីរភាព”។
ឯកឧត្តមបានថ្លែងថា គ្រោះធម្មជាតិដែលបានកើត ឡើងនាពេលកន្លងមក និងកើតឡើងនាពេលថ្មីៗនេះ បានបញ្ជាក់ថា យើងត្រូវតែបង្កើនភាពធន់របស់ទីក្រុង ជាពិសេសតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកបទពិសោធន៍ រវាងគ្នានិងគ្នា។ ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានបន្តពង្រឹងភាពធន់របស់ទីក្រុង តាមរយៈការដាក់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ជាបេះដូងនៃការអភិវឌ្ឍ នៅក្នុងយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ហើយជាមួយ គ្នានេះផងដែរ សម្តេចធិបតី បានប្តេជ្ញា ផលិតអគ្គិសនីពីប្រភពកកើតឡើងវិញឱ្យបាន ៧០% នៃប្រភពទាំង អស់ នៅឆ្នាំ២០៣០ និងសម្រេចឱ្យបានអព្យាក្រឹតកាបូន ត្រឹមឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា បទ ពិសោធរបស់កម្ពុជា គឺជាមេរៀនសំខាន់សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងបានអំពាវនាវដល់ប្រទេសទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព សំដៅបង្កើនភាពធន់ បរិយាបន្ន និងចីរភាព ក្នុងការអភិវឌ្ឍទីក្រុង៕



-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ