ព័ត៌មាន
ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ ព្រះរាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិទៅនៅក្នុងបរិវេណ ទីលានបាល់ទាត់មុខសាលាខេខត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងគ្រោងធ្វើនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ។ ដើម្បីឱ្យដំណើរការនៃការរៀបចំពិធីបានដំណើរការដោយរលូននោះ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំ គណកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា រាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លដែលនឹងធ្វើឡើងនៅខេត្តកំពង់ឆ្នាំងនេះ គឺនឹងមានឥស្សរជន ក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូត នៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ផងដែ ដូចនេះ កងកម្លាំង ទាំងបីនៅក្នុងខេត្តត្រូវ ដាក់វិធានការម៉ឺងម៉ាត់បំផុត ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ទាំងមូល ត្រូវធានាឱ្យបាននូវសន្តិសុវត្ថិភាពឱ្យបាន ។ ចំពោះកិច្ចការងារបរិស្ថាន អនាម័យ អាជ្ញាធរក្រុង ស្រុក ដែលនៅតាមបណ្តោយផ្លូវជាតិ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ដោយត្រូវដាក់ទង់ជាតិ តាមដងផ្លូវ ដោយធ្វើកិច្ចការនេះទទួលខុសត្រូវខ្ពស់បំផុត ។
ឯកឧត្តម បានបញ្ជាក់ទៀតថា នេះជាកិត្តិយសសម្រាប់ខេត្តកំពង់ឆ្នាំង ដែលគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានសម្រេចយកខេត្តកំពង់ឆ្នាំងក្នុងការរៀបចំព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល នៅឆ្នាំ២០២៥នេះ ។ ហើយដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាការមើលឃើញ និងទំនុកចិត្តនោះ គ្រប់គណកម្មការទាំងអស់ ត្រូវសហការរៀបចំ ចាត់ចែង ឱ្យបានល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយធានាថាកិច្ចការទាំងអស់នេះនឹងត្រូវបានដំណើរការដោយជោគជ័យ ។
ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល ជាព្រឹត្តិការណ៍បុណ្យជាតិ ចាត់ទុកថាជាការបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក ។ ម្យ៉ាងទៀតព្រឹត្តិការណ៍នេះ ជាពិធីប្រព្រឹត្តឡើងជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការរបស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធឲ្យបង្អុរទឹកភ្លៀងបរិបូរណ៍តាមរដូវកាល និងបម្រើឲ្យវិស័យកសិកម្មគ្រប់ប្រភេទទទួលបានភោគផលខ្ពស់៕ កាំង ហុងវាស្នា










-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ