ព័ត៌មាន
ខេត្តស្វាយរៀងប្រឈមកង្វះកម្លាំងពលកម្មជិត២ម៉ឺនកន្លែងបម្រើលើវិស័យឧស្សាហកម្ម
ស្វាយរៀង ៖ យោងតាមរបាយការណ៍របស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តដែលBTVទទួលបានតាមសារតេឡេក្រាមនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះពីលោក អ៊ូ សុខឿនប្រធានមន្ទីរ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះខេត្តស្វាយរៀងបានប្រឈមកង្វះកម្លាំងពលកម្មបម្រើការងារលើវិស័យឧស្សាហកម្មប្រមាណជិត២ម៉ឺនកន្លែងខណៈដែលក្រុមអ្នកវិនិយោគបានចូលមកវិនិយោគបង្កើតរោងចក្រសហគ្រាសបន្ថែមជាបន្តបន្ទាប់ក្នុងវិស័យឧស្សាហកម្ម។
របាយការណ៍បានបញ្ជាក់ថាស្វាយរៀងបន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥ រហូតមកដល់ឆ្នាំ២០២៥នេះស្វាយរៀងមានរោងចក្រសហគ្រាសកំពុងដំណើរផលិត ផលិតផលនាំចេញចំនួន១ពាន់៣កន្លែង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន១២តំបន់ ដោយបង្កើតការងារអោយកម្មករ និយោជិត ធ្វើការស្រូបកម្រៃពលកម្មពីរោងចក្រសហគ្រាសជិត១សែននាក់ ។
សូមបញ្ជាក់ថាស្វាយរៀងក្រៅពីកម្មករ កម្មការិនី បម្រើលើកវិស័យឧស្សាហកម្ម ស្វាយរៀងនៅមានកម្មករ កម្មការិនីបម្រើការងារលើ វិស័យផ្សេងៗទៀតចំនួនជាង៥ម៉ឺននាក់ ខណៈដែលបច្ចុប្បន្ននេះក្រុមអ្នកវិនិយោគបានចូលមកបង្កើតរោងចក្របន្ថែមនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ធ្វើអោយស្វាយរៀងបានប្រឈមកង្វះកម្លាំងពលកម្មជិត២ម៉ឺននាក់ដើម្បីបំរើការងារ ។ ដោយ ៖ ភា សារិទ្ធ




-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ