ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពការងាររបស់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតវិជ្ជាជីវៈ
ឯកឧត្តម ឆៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពការងាររបស់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតវិជ្ជាជីវៈទាំងអស់ រួមទាំងជំនាញមរតកដូនតា។
ការថ្លែងរបស់ឯកឧត្តម ឆៀង វណ្ណដារ៉ុង យ៉ាងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “គរុកោសល្យ វិធីសាស្ត្របង្រៀន និងការគ្រប់គ្រងថ្នាក់រៀន» ជំហាន៣ ក្រុម១ ដែលរៀបចំឡើងដោយសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌, នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។
ឯកឧត្តម បន្តថា ជាការពិតណាស់ វគ្គបណ្តុះបណ្តាលនេះ គឺផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងគោលនយោបាយស្តីពីធនធានមនុស្សគ្រប់វិស័យជំនាញ សំដៅបង្កើនគុណភាព ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ ជំនឿទុកចិត្ត ហើយវាក៏ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណទី១ ស្តីពីការអភិវឌ្ឍមូលធនមនុស្ស សំដៅលើការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការនៃការផ្តល់សេវាអប់រំដល់សិស្សលើចំណេះដឹងទូទៅជំនាញវិជ្ជាជីវៈ និងជំនាញមរតកដូនតាឱ្យស្របតាមស្តង់ដារជាតិ តំបន់និងអន្តរជាតិ។ ដើម្បីឱ្យដើរស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិត ដូចមានកំណត់នៅក្នុងបាវចនាទាំង ៥ របស់យុទ្ធសាស្រ្តបញ្ចកោណ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ នៅក្នុងគោលនយោបាយធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គឺដើម្បីរួមចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស ដែលនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងការផ្តល់សេវាអប់រំប្រកប ដោយគុណភាពល្អ អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ។
បើតាមលោក ជ័យ វឌ្ឍនា នាយកស្តីទី សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានឲ្យដឹងថា ផ្អែកលើគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងយុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ ដែលជាអង្គភាពចំណុះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់តែសំខាន់ឡើងក្នុងមុខងារជាអ្នកផ្តល់ការគាំទ្រលើវិស័យបណ្តុះបណ្តាល អភិវឌ្ឍធនធនមនុស្សដល់អង្គភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការធ្វើទំនើបកម្ម មុខងារសាធារណៈ និងសិល្បៈគ្រប់ជំនាញ ឱ្យប្រកបដោយធនធានដែលមានគុណភាព មានវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។
លោក ជ័យ វឌ្ឍនា បានបញ្ជាក់ទៀតថា តាមកម្មវិធីដែលបានគ្រោងទុកវគ្គបណ្តុះបណ្តាលលើកនេះ សាលាបានកំណត់យកមុខវិជ្ជា សំខាន់គឺវិធីសាស្ត្រអនុវត្តន៍ ចំនួន២ ក្នុងនោះរួមមាន៖ ទី១. ការអភិវឌ្ឍប្លង់នៃមុខវិជ្ជាសិក្សា ធ្វើបទឧទ្ទេសដោយ លោក ទេព សុផេង នាយករងសាលាបណ្តុះបណ្តាល។ ទី២. ការអភិវឌ្ឍប្លង់នៃមុខវិជ្ជាសិក្សា ធ្វើបទឧទ្ទេសដោយរូបលោក ផងដែរ៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ