ព័ត៌មាន
ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បាននិងកំពុងគាំទ្រដល់កំណើននៃការនាំចេញ
នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ នេះ ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើនមុខ ដែលបាននាំចេញ បាននិងកំពុងគាំទ្រដល់កំណើន នៃការនាំចេញខ្ពស់ ដោយបានបង្ហាញនូវនិន្នាការកើនឡើងល្អប្រសើរ បើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងបំណាច់ឆ្នាំ២០២៤ កន្លងមកនេះ, ការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ ប្រមាណជាង ៥៤ ពាន់លានដុល្លារ កើនឡើងជិត ១៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣ ដោយប្រភេទទំនិញ ជាច្រើន បានចូលរួមចំណែកដល់ការរក្សាកំណើននៃការនាំចេញទំនិញរបស់កម្ពុជា, ដែលនេះបានបង្ហាញនូវនិន្នាការនៃការកើនឡើងក្នុងឆ្នាំ ២០២៥ នេះ និងនៅក្នុងឆ្នាំជាបន្តបន្ទាប់ទៀត។
ជាក់ស្តែងនៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ នេះ ប្រភេទទំនិញដែលកម្ពុជាបាននាំចេញបន្តការកើនឡើងរួមមាន៖ ការនាំចេញ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ កើនឡើងជាង ២០ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ៤៥៥ លានដុល្លារ កើនជាង ៤៣ ភាគរយ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វ ជាង ៥១៦ លានដុល្លារ កើន ១៥ ភាគរយ, ស្បែកជើង ស្រោមជើង ជាង ៤៦១ លានដុល្លារ កើន ៣៣ ភាគរយ, គ្រឿងសង្ហារឹម ជាង ២៤៩ លានដុល្លារ កើន ៤២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៤ ក្រៅពីនេះកម្ពុជានៅមានប្រភេទទំនិញផ្សេងៗជាច្រើនទៀត បានកើនឡើង គួកត់សម្គាល់ផងដែរ។
ចំណែកប្រទេសដែលស្រូបយកទំនិញកម្ពុជា មានកំណើនកើនឡើងល្អប្រសើរនៅក្នុងត្រីមាសទី១នេះ រួមមាន៖ ការនាំចេញទៅកាន់ ទីផ្សារអាមេរិកជាង ២ ៤០០ លានដុល្លារ, វៀតណាម ជាង ១ ២៦៧ លានដុល្លារ, ជប៉ុន ៤៣០ លានដុល្លារ, ចិន ៣៤៨ លានដុល្លារ, កាណាដា ២៨២ លានដុល្លារ, អេស្បាញ ២៦០ លានដុល្លារ, ថៃ ២៥៥ លានដុល្លារ, អង់គ្លេស ២២១ លានដុល្លារ, អាល្លឺម៉ង់ ២១៥ លានដុល្លារ និងមានប្រទេសដែលជាដៃគូរផ្សេងៗទៀត បានកំពុងគាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ