ព័ត៌មាន
ធានារ៉ាប់រងនៅកម្ពុជា បានកំពុងដើរតួជាឆ្អឹងខ្នងសម្រាប់ជួយសង្គម និងសេដ្ឋកិច្ច
អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ចាត់ទុកវិស័យធានារ៉ាប់រងនៅកម្ពុជា ដើរតួជាឆ្អឹងខ្នងសំខាន់បំផុត សម្រាប់ជួយសង្គម និងការជួយដល់សេដ្ឋកិច្ច ហើយវិស័យនេះក៏ជាឧបករណ៍សម្រាប់ដោះស្រាយ និងការពារបន្ទុកនៃថវិកាប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លើកឡើងនៅក្នុងវេទិកាចែករំលែកព័ត៌មាន អំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះថា វិស័យធានារ៉ាប់រង គឺជាតម្រូវការចាំបាច់ជាប្រចាំថ្ងៃ សម្រាប់ ប្រជាពលរដ្ឋទាំងអស់ ទោះបីធុរកិច្ច និងសង្គមជាតិ ក៏ត្រូវការប្រចាំថ្ងៃផងដែរ ព្រោះមនុស្សយើងរាល់ថ្ងៃគឺរស់និងហានីភ័យ ដូច្នេះដរាប ណាមានហានីភ័យ គឺមានបន្ទក់ហិរញ្ញវត្ថុ ក្នុងនោះឧបករណ៍ដែលដោះស្រាយ និងការពារបន្ទុកនៃនេះបានគឺធានារ៉ាប់រងនេះឯង។
ឯកឧត្តម បន្តថា សេដ្ឋកិច្ចកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ដែលកំពុងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាម្រកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជាមានកំណើន, ចំណែកប្រជាពលរដ្ឋក៏មានជីវភាពធូរធារផងដែរ ប៉ុន្តែចំពោះវិស័យធានារ៉ាប់រង ឃើញថា ប្រជាពលរដ្ឋដែលទទួលបានព័ត៌មាន នៅមានកម្រិតនៅឡើយ។ បញ្ហានេះ ឯកឧត្តមចង់បណ្តាញសារព័ត៌មាននៅកម្ពុជា ជួយផ្សព្វផ្សាយឱ្យបានផុលផុស ដើម្បីបញ្ជ្រាបព័ត៌មានទៅដល់ប្រជាពលរដ្ឋ ព្រោះវិស័យធានារ៉ាប់រងដើរតួជាឆ្អឹងខ្នងដ៏សំខាន់បំផុត គឺការជួយសង្គម និងការជួយដល់សេដ្ឋកិច្ចផងដែរ។
សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ ថ្លែងឱ្យដឹងថា ជុំវិញវិស័យធានារ៉ាប់រងនេះ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុន ធានារ៉ាប់រងចំនួន ៤០ បានកំពុងប្រតិបត្តិការរួមមាន៖ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ មានចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចំនួន ១៤, ក្រុមហ៊ុនធានារ៉ាប់រង ខ្នាតតូចចំនួន ៧, និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ ដោយក្រុមហ៊ុនទាំងនោះ បានកំពុង ប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០២៤, ទីផ្សារធានារ៉ាប់រងកម្ពុជាបានកើនឡើង ៨ ភាគរយ ឈានដល់ប្រហែល ៣៧០ លានដុល្លារ នៃបុព្វលាភធានារ៉ាប់រង សរុប ដែលមានទ្រព្យសម្បត្តិសរុបជាង ១,២ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
កីឡា5 days ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន1 week ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
ព័ត៌មាន1 week ago
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
ព័ត៌មាន7 days ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថានកំពុងពន្លឿនការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងទៅភ្នំខ្នងផ្សារ ដើម្បីក្លាយជាគោលដៅលំហែបៃតងទាក់ទាញភ្ញៀវទេសចរ ឱ្យបានកាន់តែច្រើន
-
ព័ត៌មាន1 week ago
ព្រឹកនេះកម្ពុជា-ថៃ បើកកិច្ចប្រជុំកម្រិតបណ្តាភូមិភាគ RBC លើកទី២៧ នៅខេត្តត្រាតប្រទេសថៃ