ព័ត៌មាន
រយៈពេល៣ខែឆ្នាំ២០២៥ច្រកទ្វាព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀងទទួលភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរឆ្លងកាត់ចេញចូលមកកម្ពុជាជាង៤សែននាក់ស្មើនិង១៣០សញ្ជាត្តិ
ស្វាយរៀង ៖ មន្ត្រីជំនួយការប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង លោក ពុធ សុភាកែវ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះបានប្រាប់ទូរទស្សន៏ BTV អោយដឹងថា ក្នុងរយះពេល៣ខែ ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ចេញ ចូល មកកម្ពុជា មានចំនួន ៤សែន ២ម៉ឺន ៣ពាន់ ៤៧៩នាក់ មាន១៣០ សញ្ជាត្តិ បើប្រៀបធៀបទៅនិងរយះពេលខែ៣ ឆ្នាំ២០២៤ មានការកើនឡើង ចំនួន៥ម៉ឺន ៣ពាន់ ៨៣០នាក់ ស្មើនិង១២.៧១ % ក្នុងនោះមានភ្ញៀវបរទេសចូលមកកម្ពុជាចំនួន៣សែន ៥ម៉ឺន ៦ពាន់ ០៧៥នាក់ មាន១៣២សញ្ជាត្តិ និងពលរដ្ឋខ្មែរចូលសរុប៦ម៉ឺន ៧ពាន់ ៤០៤នាក់
លោកបានបញ្ជាក់បន្ថែមថា ទន្ទឹមនិងភ្ញៀវបរទេស និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់ពីបំពេញកិច្ចការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាក់លំហែកាយ ក្នុងរយះពេល៣ខែ ឆ្នាំ២០២៥នេះដែរ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប ៤សែន ២ម៉ឺន សូនពាន់ ៥៦៨ នាក់ មាន១៣០សញ្ជាត្តិ បើប្រៀបធៀបទៅនិងរយះពេល៣ខែ ឆ្នាំ២០២៤ មានការកើនឡើង ចំនួន ៦ម៉ឺន ២ពាន់ ៤៥៣នាក់ ស្នើនិង១៤.៨៤% ក្នុងនោះភ្ញៀវបរទេសចេញសរុប៣សែន ៥ម៉ឺន ៤ពាន់៤៥២នាក់ ១២៩សញ្ជាត្តិ និងពលរដ្ឋខ្មែរចេញចំនួន៦ម៉ឺន៦ពាន់១១៦នាក់ ។
លោកបានបញ្ជាក់ថា កត្តាដែលភ្ញៀងបរទេស បានចូលមកកម្ពុជាច្រើន នៅក្នុងរយះពេល៣ខែ ឆ្នាំ២០២៥នេះ បើតាមការសន្និដ្ឋានរបស់មន្ត្រីច្រក គឺភ្ញៀវមានទំនប់ចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល បង្កអោយមាន សន្តិសុខល្អ ពិសេសរាជរដ្ឋាភិបាល បានធ្វើការបញ្ជៀសនិងទប់ស្កាត់ជំងឺដង្កាត់និងគ្រប់ប្រភេទឆ្លងចូលសហគមន៏និងពលរដ្ឋ ។ ដោយ ៖ ភា សារិទ្ធ





-
ព័ត៌មាន3 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន6 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា7 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន4 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន7 days ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា
-
ព័ត៌មាន5 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ