ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៧៣៩នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសាកសួរសុខទុក្ខដល់មន្រ្តីរាជការនិងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទូទាំងប្រទេសដែលមានវត្តមានផ្តល់សេវាក្នុងពិធីចូលឆ្នាំខ្មែរប្រពៃណៃជាតិនាពេលកន្លងមកនេះនិងផ្តាំផ្ញើរដល់មន្រ្តីសុខាភិបាលទាំងអស់ខិតខំយកចិត្តទុកដាក់ផ្តល់សេវាតាមគ្រឹះស្ថានអោយកាន់តែប្រសើរឡើង ដោយបង្កើនស្មារតីប្រុងប្រយត្ន័បង្ការភាពអសកម្មនៅតាមអង្គភាពផ្តល់សេវា។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម” ដែលមាន៣ រួមមាន(១)ក្រិត្យក្រមនៃការឯកភាពនិងការតស៊ូរវាងភាពផ្ទុយគ្នា (២)ក្រិត្យក្រម ទាក់ទងនឹងការវិវត្តពីបរិមាណទៅរកគុណភាព និង(៣)ក្រិត្យក្រមអវិជ្ជមានកម្មនៃភាពអវិជ្ជមាន(Negation of Negation)។ ឯកឧត្តមសាស្រ្តាចារ្យក៏បានលើកឧទាហរណ៍ពីក្រិត្យក្រមនៃអវិជ្ជមានកម្ម នៃភាពអវិជ្ជមានដែលជាដំណើរនៃការិវវត្តន៍របស់សង្កម និងបានលើកយកឧទាហរណ៍ពីភាពក្លាហានរបស់ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់ការសម្រេចចិត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងពេលផ្តល់អនុញ្ញាតិអោយនាវា Westerdam ចូលចតនៅកម្ពុជានៅពេលដែលប្រទេសផ្សេងៗបដិសេធមិនជួយ។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ PDIA ស្តីពីការមកទទួលសេវាសម្រាកក្នុងមន្ទីរពេទ្យបង្អែកកោះញែក មានការកើនឡើងយឺត របស់មន្ទីរពេទ្យបង្អែកកោះញែក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី៕
អត្ថបទ រដ្ឋា








-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់