ព័ត៌មាន
ACU និងគណៈប្រតិភូប្រទេសចិនពង្រឹងកិច្ចសហប្រតិបត្តិការលើការងារប្រឆាំងអំពើពុករលួយ
លោក Lei gang សមាជិកអចិន្រ្តៃយ៍ នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ប្រទេសចិន នៅព្រឹកថ្ងៃទី២៣ខែមេសានេះ បានដឹកនាំគណៈប្រតិភូប្រទេសចិនចំនួន៤រូប អញ្ជើញទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយទទួលការស្វាគមន៍ពីឯកឧត្តម យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអពើពុករលួយ តំណាងកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មកឯកឧត្តម ជា សំអាត អគ្គនាយកប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្តយូណាន ប្រទេសចិន។
នៅក្នុងជំនួបពិភាក្សាការងារ ឯកឧត្តម ជា សំអាត បានមានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ មានបេសកកម្មប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសកម្ពុជា តាមរយៈវិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយដោយមានការចូលរួមពីសាធារណៈជន និងប្រតិបត្តិបការ។ លើសពីនេះ ឯកឧត្តម លើកឡើងពីរចនាសម្ព័ន្ធរបស់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
លោក Lei gang សមាជិកអចិន្រ្តៃយ៍ នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណានបានបង្ហាញក្តីរំភើបរីករាយដែលទទួលបានការចែករំលែកបទពិសោធន៍ពីអង្គភាពប្រឆាំងអំពើពុករលួយ។ លោកបន្តថា គណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយភាគីកម្ពុជា។
គួរបញ្ជាក់ដែរថា គណៈប្រតិភូខេត្តយូណាននៃប្រទេសចិន មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២២ ដល់២៥ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ៗចំនួន៤រួមមាន៖ទី១.ចែករំលែកបទពិសោធន៍របស់ប្រទេសចិន និងខេត្តយូណាន ក្នុងការត្រួតពិនិត្យរដ្ឋាភិបាលស្អាតស្អំ និងការធ្វើនវានវត្តន៍ប្រព័ន្ធគ្រប់គ្រង ទី២.ផ្លាស់ប្តូរស៊ីជម្រៅជាមួយនាយកដ្ឋានពាក់ព័ន្ធ និងថ្នាក់ដឹកនាំរបស់អង្គភាពប្រឆាំងអំពើពុករលួយស្វែងយល់ពីយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យស៊ីបអង្កេតករណីពុករលួយឆ្លងដែន និងការបណ្តុះបណ្តាលមន្រ្តី ទី៣.ជំរុញការរៀបចំគម្រោង អំពីការសាងសង់ស្អាតស្អំ «ខ្សែរក្រវាត់ និងផ្លូវ»រួមគ្នា ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយគុណភាពខ្ពស់ និងទី៤.ផ្លាស់ប្តូរបទពិសោធន៍ផ្លូវការ ជាមួយរដ្ឋបាលថ្នាក់ខេត្ត និងមន្ទីរអធិការកិច្ច ដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាឲ្យមានភាពជិតស្និទ្ធ៕ អត្ថបទ៖ទូច សោភ័ណ



-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ