ព័ត៌មាន
រហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស. ទទួលសមាជិកកើនឡើងដល់ជាង ៣លាននាក់
មន្រ្តីជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្នសមាជិក ប.ស.ស. រាប់ទាំងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្នុងវិស័យឯកជន បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនសរុបជាង ៣ លាននាក់ (៣ ០៥៥ ៣៤៨នាក់)។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ ឱ្យដឹងនៅព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២៥នេះថា ក្នុងចំនួនសរុបរបស់ សមាជិក ប.ស.ស. ជាង ៣លាននាក់នេះ មានបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជាង ៥០ ម៉ឺននាក់, បុគ្គលដែលស្ថិតក្នុងវិស័យឯកជន ចំនួនជាង ១លាននាក់, បុគ្គលស្វ័យនិយោជន៍ ចំនួនជាង ៤៩ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួនជាង ១៨ ម៉ឺននាក់។ ដោយឡែក សម្រាប់ការចុះបញ្ជីសមាជិកថ្មី គិតចាប់ពីដើមឆ្នាំ២០២៥ រហូតមកដល់សប្តាហ៍ទី៣ ខែមេសានេះ សមាជិកថ្មីមានចំនួនជាង ១៧ម៉ឺននាក់។
ទាក់ទិនការស្នើសុំចុះឈ្មោះដើម្បីក្លាយជាសមាជិកថ្មី នៃរបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តចំពោះ សាខា ប.ស.ស ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបាន លោកប្រធាន លឹម សោភ័ណ្ឌតារ៉ា បានឱ្យដឹងដែរថា រហូតមកដល់ពេលនេះ សម្រាប់សាខា ប.ស.ស ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ឃើញមានការចាប់អារម្មណ៍កាន់តែច្រើនឡើងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសបុគ្គលស្វ័យនិយោជន៍ ដែលសំដៅដល់ប្រជាពលរដ្ឋរកប្រាក់ចំណូលផ្ទាល់ខ្លួន ដូចជា អាជីករ អ្នករត់ម៉ូតូ និងកង់បីជាដើម បានស្នើសុំធ្វើប័ណ្ណ ប.ស.ស. តាមរយៈការបង់ភាគទានដោយស្ម័គ្រចិត្ត ដោយគិតជាមធ្យមក្នុងមួយថ្ងៃ មានចំនួនប្រមាណ ១០០នាក់។
ក្រុមប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗគ្នា ដែលកំពុងរងចាំទទួលបណ្ណ ប.ស.ស. និងមួយចំនួនផ្សេងទៀតដែលជាសមាជិក ប.ស.ស. បាននិយាយព្រមជាមួយទឹកមុខសប្បាយរីករាយថា ពួកគាត់ពិតជាមានអារម្មណ៍ថាកក់ក្តៅ និងសប្បាយចិត្តជាខ្លាំង ព្រោះធ្លាប់តែឃើញមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុនប៉ុណ្ណោះដែលអាចមានសិទ្ធិទទួលបណ្ណនេះ។ ប៉ុន្តែបច្ចុប្បន្ន ត្រឹមជាពលរដ្ឋធម្មតា និងមានមុខរបរតិចតួច ក៏អាចទទួលបានសិទ្ធិក្នុងការស្នើសុំបណ្ណ័សមាជិក ប.ស.ស. បានដូចគ្នាដែរ។ ពួកគាត់ បានឲ្យដឹងស្រដៀងគ្នាទៀតថា ប័ណ្ណ ប.ស.ស. នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគាត់ ព្រោះអាចជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់ នៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។
សូមបញ្ជាក់បន្ថែមថា គិតចាប់ពីដើមឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ននេះ មានសមាជិក ប.ស.ស. បានចូលប្រើប្រាស់សេវា សរុប ២,១លានដង និងបើគិតពីការអនុវត្តមកដល់បច្ចុប្បន្ន មានជាង ២៤,២លានដង នៅតាមមូលដ្ឋានសុខាភិបាលដៃគូទាំងរដ្ឋ និងឯកជន ទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ