ព័ត៌មាន
មន្ទីរវប្បធម៌ ខេត្តកំពង់ស្ពឺ នឹងបើកមហោស្រពសិល្បៈចម្រៀងសម័យ ឆ្នាំ២០២៥ “ទសវត្សរ៍ទី៦០”
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នឹងប្រារព្ធមហោស្រពសិល្បៈចម្រៀងសម័យ ឆ្នាំ២០២៥ “ទសវត្សរ៍ទី៦០” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទី នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ។
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នឹងប្រារព្ធមហោស្រពសិល្បៈចម្រៀងសម័យ ឆ្នាំ២០២៥ “ទសវត្សរ៍ទី៦០” លក្ខខណ្ឌនៃការចូលរួម៖ បេក្ខជន បេក្ខនារី ដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្បៈខាងលើ ត្រូវបំពេញ លក្ខខណ្ឌដូចខាងក្រោម៖ ១- ត្រូវមានអាសយដ្ឋានបច្ចុប្បន្ននៅក្នុងខេត្តកំពង់ស្ពឺ, ២- ត្រូវមានអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ, ៣- ពុំមែនជាបេក្ខជន បេក្ខនារី ជ័យលាភីលេខ១ ក្នុងកម្មវិធីមហោស្រពសិល្បៈចម្រៀងសម័យប្រចាំខេត្ត, ៤- ជនមានពិការភាព ដែលមានសមត្ថភាពផ្នែកចម្រៀងសម័យត្រូវបានលើកទឹកចិត្ត, ៥- ត្រូវបំពេញពាក្យសុំប្រឡង (តាមគំរូពាក្យសុំ និងភ្ជាប់ជាមួយប្រវត្តិរូបសង្ខេបចំនួន ០១ច្បាប់)។ វិញ្ញាសាប្រឡង និងកាលបរិច្ឆេទនៃការប្រឡង៖ ១- វគ្គជម្រុះ៖ បេក្ខជន បេក្ខនារី ត្រូវច្រៀងចម្រៀងថតជាវីដេអូ (ច្រៀងមានភ្លេង និង/ឬអត់ភ្លេង) រួចផ្ញើ មកគណៈកម្មការរៀបចំមហោស្រពយ៉ាងយូរត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ ២- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ។ ៣- វគ្គផ្តាច់ព្រ័ត្រ៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ។ រង្វាន់ជ័យលាភី បេក្ខជន បេក្ខនារី ដែលជាប់ជ័យលាភី នឹងទទួលបាន៖ ជ័យលាភីលេខ១ ទទួលបានពាន១ បណ្ណជ័យលាភី១ និងអមដោយប្រាក់រង្វាន់, ជ័យលាភីលេខ២ ទទួលបានពាន១ បណ្ណជ័យលាភី១ និងអមដោយប្រាក់រង្វាន់, ជ័យលាភីលេខ៣ ទទួលបានពាន១ បណ្ណជ័យលាភី១ និងអមដោយប្រាក់រង្វាន់, ជ័យលាភីកិត្តិយស ទទួលបានបណ្ណកិត្តិយស១ និងអមដោយប្រាក់រង្វាន់លើកទឹកចិត្ត។ ទីតាំងទទួលពាក្យ និងដាក់ពាក្យបេក្ខជន បេក្ខនារី អាចមកទទួលពាក្យ និងដាក់ពាក្យដោយឥតគិតថ្លៃ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ឬតាមរយៈ QR Code ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ។ ចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ (រៀងរាល់ម៉ោងធ្វើការ)។ ឈប់ទទួលពាក្យ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៣០នាទីល្ងាច។ ព័ត៌មានលម្អិតសូមទំនាក់ទំនង៖
-លោក នូវ សុផល លេខទូរស័ព្ទ៖ ០៩៦ ២៨៨ ៨៧៧៥
-លោក ចាន់ បូរ៉ាន់ លេខទូរស័ព្ទ៖ ០៩៦ ២៩៧ ៣៨៤៨
-លោក សេង សៅដារ៉ា លេខទូរស័ព្ទ៖ ០៩៥ ៤៣៤ ៣៦៦



-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ