ព័ត៌មាន
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងជនងាយរងគ្រោះបំផុតនៅខេត្តព្រះវិហារ១០០គ្រួសារ ទទួលអំណោយមនុស្សធម៌
ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម យូឡា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និង លោកជំទាវ ជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ព្រមទាំងសមាជិកសមាជិកា គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកជាំក្សាន្ត យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦២គ្រួសារ និងជនងាយរងគ្រោះបំផុតចំនួន៣៨គ្រួសារ រស់នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ពិធីនេះធ្វើឡើងក្នុងបរិវេណសាលាស្រុកជាំក្សាន្ត ស្ថិតក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា មានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹកលឹកនិងសូមសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់បងប្អូន ដែលបង្កឡើងដោយគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥កន្លងមកនេះ។ ក្នុងនោះឯកឧត្តមបានណែនាំអំពីការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីផ្គររន្ទះ ដូចជាមិនត្រូវជ្រកក្រោមដើមឈើ ទីវាលឬវាលស្រែ។ លើសពីនេះទៀត “នៅដើមឆ្នាំ២០២៥នេះ ប្រទេសកម្ពុជារបស់យើងប្រឈមការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅ ខ្យល់ពុល ”។ ឯកឧត្តមបានបន្ថែមទៀតថា “សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងដុតសំរាមពាលវាលពាលកាល។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារនៅឆ្នាំនេះអាចផ្ទុះជំងឺគ្រុនឈាម ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបំបាត់ជម្រកមូសខ្លា នៅតាមសំបកកង់ឡាន-ម៉ូតូ និងកំប៉ុងចាស់ៗ ថ្លុកទឹក ឬវត្ថុដក់ទឹកផ្សេងទៀត និងត្រូវគេងក្នុងមុងជានិច្ច។ ហើយបច្ចុប្បន្ននេះ ក្រៅពីជំងឺឆ្លង ជំងឺមិនឆ្លងក៏ជាបញ្ហាចម្បងធំមួយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងកាកបាទក្រហមកម្ពុជា បានធ្វើការផ្សព្វផ្សាយនៅជំងឺមិនឆ្លង៤មុខធំៗគឺ ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីកជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងជាដើម។ ហើយថ្មីៗនេះ កាកបាទក្រហមកម្ពុជា បានរៀបចំ និងអបអរខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដើម្បីកៀរគរមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមឧបត្ថម្ភ និងគាំទ្រដោយការស្ម័គ្រចិត្ត និងតាមសទ្ធាជ្រះថ្លា សម្រាប់ប្រតិបត្តិការមនុស្សធម៌របស់កាកបាទក្រហកម្ពុជា ជួយប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង មិនទុកនរណាម្នាក់ចោល។
សូមជម្រាបថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាមួយចំនួន។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនិងចែកអំណោយរួចមក ឯកឧត្តមអគ្គលេខាធិការរងទី២ និងថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ខ្នងផ្ទះចំនួន១០គ្រួសារផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសាររន្ទះបាញ់(ស្លាប់)មួយគ្រួសារ កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥ នៅឃុំជាំក្សាន្ត ខេត្តព្រះវិហារ។
ដោយគ្រួសារសពទទួលបាន អង្ករ ១២០គីឡូក្រាម មី ៤កេស ត្រីខ ៤០កំប៉ុង ទឹកស៊ីអ៊ីវ៤យួរ និងថវិកា ២លានរៀល ព្រមទាំងថវិការបស់សាខាចំនួន ២០០ដុល្លារអាម៉េរិក៕
អត្ថបទ៖ សំ ងីម

-
ព័ត៌មាន4 days ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន3 days ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន4 days ago
នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា
-
ព័ត៌មាន6 days ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
ព័ត៌មាន6 days ago
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
-
ព័ត៌មាន3 days ago
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
-
ព័ត៌មាន4 days ago
ចិនគាំទ្រការធ្វើទំនើបកម្មផ្លូវដែកកម្ពុជា ដើម្បីជំរុញការតភា្ជប់ការដឹកជញ្ជូនកម្ពុជា-ចិន និង ប្រទេសក្នុងតំបន់
-
ព័ត៌មាន7 days ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី