ព័ត៌មាន
នាយឧត្តមសេនីយ៍ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលជំនាន់ទី១
ភ្នំពេញ ៖• នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នារសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ សម្រាប់បេក្ខជនបណ្ឌិត ប៊ុន ភក្តី លើប្រធានបទ «ការជះឥទ្ធិពលនៃកំណែទម្រង់អប់រំបណ្ដុះបណ្ដាលលើការកសាងទំនុកចិត្ត និងសមត្ថភាពបំពេញការងាររបស់កងកម្លាំងនគរបាលជាតិកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់់ដឹកនាំ និងសាស្ត្រាចារ្យជំនាញពាក់ព័ន្ធជាច្រើនរូនផងដែរ។
នាយឧត្តមសេនីយ៍ ឯក មនោសែន បានមានប្រសាសន៍វាយតម្លៃខ្ពស់ ព្រមទាំងសម្តែងនូវមោទនភាព និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីនគរបាលនៃវិទ្យាស្ថានក្រោយបរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានគ្រប់គ្រងដំណើរវគ្គសិក្សាថ្នាក់បណ្ឌិត រហូតដល់បញ្ចប់តាមកម្មវិធីដែលបានគ្រោងទុក។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានអនុវត្តយ៉ាងហ្មត់ចត់ស្របតាម ស្ដង់ដាគុណភាពអប់រំជាតិ និងអន្តរជាតិ ដែលតម្រូវអោយបេក្ខជនត្រូវការពារគម្រោងស្រាវជ្រាវរបស់ខ្លួន ហើយត្រូវឆ្លើយតបតាមគោលការណ៍របស់បណ្ឌិត្យសភានគរបាលកម្ពុជា ទើបអាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យជាស្ថាពរបាន។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តទៀតថា ថ្ងៃនេះជាព្រឹត្តការណ៍ប្រវត្តិសាស្ត្ររបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានបេក្ខជនបណ្ឌិត ប៊ុន ភក្ដី បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីអាចឡើងការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលដំបូង គេនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានគូសបញ្ជាក់បន្ថែមថា តាមរយៈពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១នេះនឹងធ្វើឱ្យបណ្ឌិត្យភានគរបាលកម្ពុជា កាន់តែមានកិត្យានុភាព និងឧត្តមភាពមួយកម្រិតថែមទៀត ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយមូលធនមនុស្សរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងបណ្ឌិត្យសភានគរបាលកម្ពុជា។
គួរបញ្ជាក់ដែរថា ដើម្បីឈានដល់ការការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតនាពេលនេះ បេក្ខជនបណ្ឌិតត្រូវអនុវត្តតាមគោលការណ៍ដែលកំណត់ និងស្របតាមស្ដង់ដាគុណភាពអប់រំជាតិ និងអន្តរជាតិ ដោយតម្រូវឱ្យអ្នកសិក្សាបំពេញលក្ខខណ្ឌខ្ពស់ ដូចជាត្រូវសិក្សាលើមុខវិជ្ជា (Course Work) ហើយកម្រិតពិន្ទុ៧០%ទើបជាប់តាមមុខវិជ្ជានីមួយៗ ត្រូវការពារគម្រោងស្រាវជ្រាវ ធ្វើសិក្ខាសាលាផ្ទាល់ខ្លួនចំនួន៤លើកការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវកម្រិតអន្តរជាតិចំនួន១ ការចុះស្រាវជ្រាវប្រមូលទិន្នន័យ ការពារនិក្ខេបបទសាកល្បង និងការពារនិក្ខេបបទបញ្ចប់ ទើបអ្នកសិក្សាអាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យជាស្ថាពរបាន៕


-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ