ព័ត៌មាន
តាមរយៈ App NoDrug សមត្ថកិច្ចបង្ក្រាបជនសង្ស័យមួយក្រុមធំ ពាក់ព័ន្ធគ្រឿងញៀន នៅសង្កាត់បឹងទំពន់១
ជនសង្ស័យ១៤នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចបើកការចុះឃាត់ខ្លួននៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៦៩៤ ភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានពីពលរដ្ឋល្អ តាមរយះប្រព័ន្ធ App NoDrug ដែលជាApp របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ទទួលបានព័ត៌មានពីពលរដ្ឋគ្រប់មជ្ឈដ្ឋានទិសទី ក្នុងការផ្តល់ព័ត៌មានពីបញ្ហាគ្រឿងញៀនដែលពួកគាត់បានជួបប្រទះ ។
ក្នុងការចុះបង្ក្រាបខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ដាវកែច្នៃចំនួន០១ និងកាំបិត ចំនួន០៦ , កន្ត្រៃកាត់ដែក ចំនួន០១ , ស្លាកលេខម៉ូតូចំនួន០១ , ទូរស័ព្ទដៃ ចំនួន០២គ្រឿង រួមទាំង សម្ភារះសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំទៀតផងដែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕ លីហេង

-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦