ព័ត៌មាន
ទស្សនកិច្ចនាយករដ្ឋមន្ត្រីថៃមកកាន់កម្ពុជាបានពង្រឹងបន្ថែមចំណងមិត្តភាពជាប្រពៃណីនៃប្រទេស និងប្រជាជន
តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ កើតមានឡើងស្របពេលដែលព្រះរាជាណាចក្រទាំងពីរប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត ហើយក៏បានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជា ប្រពៃណី រវាងប្រទេស និងប្រជាជនទៅវិញទៅមកផងដែរ។

ក្នុងឱកាសដំណើទស្សនកិច្ចថ្ងៃដំបូងនៅកម្ពុជាកាលពីម្សិលមិញ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ និងស្វាមី រួមនឹងគណៈប្រតិភូ ត្រូវបានទទួល បដិសណ្ឋារកិច្ចផ្លូវការ យ៉ាងកក់ក្ដៅពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

បន្ទាប់មក លោកជំទាវនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃម្ពុជា បានធ្វើជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ ហើយនៅចុងបញ្ចប់ នៃជំនួប ថ្នាក់ដឹកនាំទាំងពីរក៏ ធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗចំនួន ៧ វិស័យផងដែរ។ ជាមួយគ្នានេះសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ ក៏បានអញ្ជើញសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានធ្វើសន្និសីទរួមគ្នា ស្តីពីលទ្ធផលនៃជំនួបទ្វេភាគី រវាងថ្នាក់ដឹកនាំទាំងពីរ។ តាមរយៈសន្និសីទរួមនេះ សម្ដេចធិបតី បានថ្លែងអំណរគុណដល់ភាគីថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ហើយសម្ដេចធិបតី ក៏ប្រកាសអនុវត្តវិធានការនេះនៅក្នុងប្រទេសកម្ពុជាផងដែរ។ សម្ដេចធិបតីបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា សម្រាប់ព្រះរាជាណាចក្រពីរគោលដៅតែមួយជាមួយថៃ។ ក្នុងឱកាសនោះ នាយករដ្ឋមន្រ្ដីនៃប្រទេសទាំងពីរក៏បានប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញផងដែរ។ ក្រៅពីនេះ នាយករដ្ឋមន្ត្រី កម្ពុជា និងថៃ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសអង្គភាពឈរជើងតាមព្រំដែន ដើម្បីរក្សាឱ្យបាននៅការគោរពគ្នា និងការអភិវឌ្ឍរីកចម្រើននៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។

ដោយឡែកក្នុងឱកាសជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងលោកជំទាវនាយករដ្ឋមន្រ្ដីថៃ សម្តេចប្រធានរដ្ឋសភាអបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ទំាងសងខាង។ សម្តេច ប្រធានរដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតចំពោះប្រជាជនប្រទេសទំាងពីរ ក៏ដូចជារាជរដ្ឋាភិបាលនិងសភាប្រទេសទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចថ្ងៃដំបូងដដែល សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតជូនលោកជំទាវនាយករដ្ឋមន្រ្ដីថៃ និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ សម្ដេចតេជោ បានអរគុណនាយករដ្ឋមន្រ្តីថៃដែលបានយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ដោយសម្តេចតេជោបានចាត់ទុកថាពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃនោះបាន ចូលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជា ហើយមួយវិញទៀតសោធបងប្អូនពលករខ្មែរទាំងនោះក៏បានជួយជំរុញដល់សេដ្ឋកិច្ចប្រទេសថៃផងដែរ៕



-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ