ព័ត៌មាន
កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ នៅខេត្តកំពង់ឆ្នាំង “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”
កំពង់ឆ្នាំង៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ជូនដល់គណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រត្តិសាខា មន្ទីរអង្គភាព ទីប្រឹក្សា-យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន៩៦នាក់នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ មានប្រសាសន៍ថា៖ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំ និងខួបលើកទី៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា ដែលមានប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ» ។ មូលហេតុនៃយុទ្ធនាការការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា គឺជាការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ទន្ទឹមនឹងនោះ ក្នុងយុទ្ធនាការនេះជាឱកាសក្នុងការស្វែងរកមូលនិធិផងដែរ ហើយក៏ជាឱកាសដើម្បីរំលេចអំពីខួបលើកទី៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា។ ការផ្សព្វផ្សាយនេះ បានបង្ហាញអំពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជារយៈពេល៧០ឆ្នាំកន្លងមកនេះ នៅក្នុងការបំពេញបេសកកម្មមនុស្សធម៌នៅគ្រប់ស្ថានភាពនយោបាយ ក៏ដូចជាគ្រប់ស្ថានភាពគ្រោះមហន្តរាយផ្សេងៗ ជាពិសេសបានរំលេចពីសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឡើងជាប្រធានកាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩៨មក ក៏ជាការគាប់ជួននៃការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាពគឺសម្តេចតេជោ ហ៊ុន សែន ។ កាលណាយើងនិយាយអំពីសមទ្ធិផលនឹងភាពជោគជ័យរបស់កាកបាទក្រហមកម្ពុជា គឺយើងត្រូវនឹកឃើញនូវគុណនូបការៈ នៃការចូលរួមរបស់សប្បុរសជនអំពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយសារចាប់តាំងពីឆ្នាំ១៩៩៩តរៀងមក កាកបាទក្រហមកម្ពុជា តែងតែយកឱកាសនៃការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនេះ គឺជាការរកមូលនិធិសម្រាប់ជាដើមទុនដើម្បីប្រតិបត្តិការមនុស្សធម៌ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្វីដែលបង្កប់នៅក្នុងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា គឺជាការចូលរួមជាថវិកា សម្ភារៈអំពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដែលនៅក្នុងនោះ គឺទទួលបាននូវការគាំទ្រ ការលើកកម្ពស់ស្មារតីនៃការចូលរួមក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ដែលកាលនៅជានាយករដ្ឋមន្ត្រី តែងតែប្រារព្ធមិទ្ទីងជារៀងរាល់ឆ្នាំ ហើយទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺជាឱកាសមួយដែលផ្សាភ្ជាប់នូវស្មារតី និងទឹកចិត្តរវាងសប្បុរសជន ជាមួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ យើងតែងតែអរគុណចំពោះសប្បុរសជននៅគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងនៅទីស្នាក់ការកណ្តាល និងនៅតាមសាខាទាំង២៥រាជធានីខេត្ត តែងតែធ្វើការបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ហើយទន្ទឹមនឹងនេះ យើងធ្វើការអំពាវនាវបន្តទៅទៀត ហើយនៅក្នុងការអំពាវនាវនេះយើងក៏បានបង្ហាញអំពីអ្វីដែលយើងសម្រេចបានពីមួយឆ្នាំទៅមួយឆ្នាំ ដោយប្រើប្រាស់ថវិកាដែលបានមកពីសប្បុរសជន។
ការផ្សព្វផ្សាយនាពេលនេះ ដើម្បីឱ្យសប្បុរសជនបរិច្ចាគទៅតាមសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្តជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា ទទួលបានមូលនិធិសម្រាប់ប្រតិបត្តិការមនុស្សធម៌ ឱ្យសមស្របជាមួយប្រធានបទរបស់យើង ដើម្បីឆ្លុះបញ្ចាំងអំពីស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ និងផលប៉ះពាល់អំពីការប្រែប្រួលអាកាសធាតុ។ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា «នៅពេលនេះកាកបាទក្រហមកម្ពុជាកំពុងមមាញឹក នៅក្នុងការផ្សព្វផ្សាយ ហើយអ្វីដែលយើងលើកកម្ពស់ គឺទី១,យើងមានការបណ្តុះបណ្តាលទៅដល់ក្លឹបយុវជនតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ , ទី២ គឺការផ្សព្វផ្សាយនៅក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្តែអ្វីដែលយើងផ្តល់ការណែនាំដល់សាខា២៥រាជធានីខេត្ត ហើយឱ្យសាខានីមួយៗបន្តធ្វើការផ្សព្វផ្សាយបន្តទៅដល់អនុសាខា ធ្វើយ៉ាងណាសកម្មភាពនេះ មិនត្រឹមតែក្នុងយុទ្ធនាការ ៨ឧសភា ដើម្បីរកមូលនិធិនោះទេ ប៉ុន្តែក៏ជាសកម្មភាពមួយនឹងបន្តជាអចិន្ត្រៃយ៍រហូត ហើយនៅក្នុងនោះសម្រាប់សាខាទាំង២៥រាជធានីខេត្តគឺយើងមានគម្រោងនឹងធ្វើការបណ្តុះបណ្តាលខ្លឹមសារទាំងនេះទៅតាមប្រព័ន្ធអនឡាញផងដែរ។ » ៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ