ព័ត៌មាន
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យចេនឡា ជាមួយនិងសាកលវិទ្យាល័យ KYUNGNAM COLLEGE OF INFORMATION AND TECHNOLOGY និងសាកលវិទ្យាល័យ KOREA DICAPOEM INSTITUTE នៃសាធារណរដ្ឋកូរ៉េ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យចេនឡា លោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា និងលោកសាស្ត្រាចារ្យមហាបរិញ្ញា Tae Sang Kim សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ KYUNGNAM COLLEGE OF INFORMATION AND TECHNOLOGY និងលោកសាស្ត្រាចារ្យមហាបរិញ្ញា Sang Ok Lee សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ KOREA DICAPOEM INSTITUTE បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។
(MOU)នេះដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. ដំណើរទស្សនកិច្ចសិក្សារវាងសាកលវិទ្យាល័យទាំង៣ សម្រាប់សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត
២. ផ្លាស់ប្តូរបទពិសោធន៍ និងកម្មវិធីសិក្សារវាងសាកលវិទ្យាល័យទាំង៣ សម្រាប់សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតក្នុងរយៈពេលខ្លី ឬរយៈពេលវែង
៣. បង្កើតកិច្ចការស្រាវជ្រាវ ទស្សនាវដ្តីសិក្សា និងការបោះពុម្ពផ្សាយរួមគ្នា
៤. រៀបចំសន្និសីទ និងសិក្ខាសាលាអន្តរជាតិ
៥. សាកលវិទ្យាល័យ KYUNGNAM COLLEGE OF INFORMATION AND TECHNOLOGY និងសាកលវិទ្យាល័យ KOREA DICAPOEM INSTITUTE នៃសាធារណរដ្ឋកូរ៉េ នឹងទទួលយកនិស្សិតរបស់សាកលវិទ្យាល័យចេនឡា យ៉ាងច្រើនលើសលុបដើម្បីទៅបន្តការសិក្សារយៈពេលខ្លី ឬរយៈពេលវែង រហូតដល់ថ្នាក់បណ្ឌិត និងផ្តល់ឱកាសឱ្យនិស្សិតអាចធ្វើការងារក្រៅម៉ោងដោយមិនកំណត់ពេលវេលា គឺអាស្រ័យលើសមត្ថភាពភាសាកូរ៉េរបស់និស្សិតផ្ទាល់។
ជាចុងក្រោយលោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចេនឡា បានគោរពអញ្ជើញលោកសាស្ត្រាចារ្យមហាបរិញ្ញា Tae Sang Kim សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ KYUNGNAM COLLEGE OF INFORMATION AND TECHNOLOGY និងលោកសាស្ត្រាចារ្យមហាបរិញ្ញា Sang Ok Lee សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ KOREA DICAPOEM INSTITUTE
ក៏ដូចជាសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យទាំងពីរ ចូលរួមសន្និសីទអន្តរជាតិរបស់សាកលវិទ្យាល័យចេនឡា លើកទី១ នឹងគ្រោងធ្វើនៅឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ។ ឆ្លើយតបត្រឡប់មកវិញ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យទាំងពីរ ក៏បានគោរពអញ្ជើញថ្នាក់ដឹកនាំ និងសហការីនៃសាកលវិទ្យាល័យចេនឡា ទៅទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ និងចូលរួមសន្និសីទអន្តរជាតិនៅពាក់កណ្តាលឆ្នាំ២០២៥នេះផងដែរ។ ជាពិសេសនោះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យទាំងពីរ ពិតជាចង់ឃើញនិស្សិតរបស់សាកលវិទ្យាល័យចេនឡាយ៉ាងតិចចំនួន ៥០នាក់ បានទៅសិក្សារយៈពេលខ្លី ឬរយៈពេលវែងនៅឆ្នាំ២០២៥នេះ និងរាប់រយនាក់នៅឆ្នាំបន្តបន្ទាប់ទៀត។
ពិធីចុះអនុស្សរណៈការយោគយល់គ្នាដ៏មានតម្លៃខាងលើនេះ គឺបានបញ្ចប់ទៅប្រកបដោយភាពរីករាយ ស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់៕
អត្ថបទ រដ្ឋា






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦