ព័ត៌មាន
កម្ពុជាបន្តធ្វើបច្ចុប្បន្នភាព និងចងក្រង NDC ៣.០ សម្រាប់ឆ្នាំ២០២៥-២០៣៥
ប្រទេសកម្ពុជាបន្តធ្វើបច្ចុប្បន្នភាព និងចងក្រងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC 3.០) សម្រាប់ឆ្នាំ២០២៥-២០៣៥ តាមរយៈកិច្ចសន្ទនាស្តីពីសមភាពយេនឌ័រនៅក្នុង NDC 3.0។
កិច្ចសន្ទនាស្តីពីសមាសភាពយេនឌ័រ NDC 3.0 ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅសណ្ឋាគារ Hyatt Regency ដោយមានគណៈអធីបតីចូលរួមចំនួន៣រូបរួមមាន៖លោ កស្រី ចូតសាណា វ៉ាម៉ា ( Jyotsana Varma) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា (ADB) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។
ថ្លែងក្នុងកិច្ចសន្ទនា លោកស្រី ចូតសាណា វ៉ាម៉ា( Jyotsana Varma) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា (ADB) បានស្នើឱ្យមានការផ្ដល់អំណាច និងការសម្រេចចិត្តរបស់ស្ត្រី សម្រាប់ផែនការក្នុងការប្រកបអាជីវកម្ម ការលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការលើកកម្ពស់ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុចំពោះវិស័យកសិកម្ម ការទទួលបានហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងអាជីវកម្ម និងការប្រកបមុខរបរនានាជាដើម។លោកស្រី បានបន្តថា គោលនយោបាយអាកាសធាតុ ដែលឆ្លើយតបនឹងយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ(NDCs) អាចជួយដោះស្រាយវិសមភាពយេនឌ័រជាប្រព័ន្ធ និងនាំទៅរកផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា ស្ត្រីភាគច្រើនធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលការណ៍នេះទាមទារឲ្យមានការយកចិត្តទុកដាក់ និងដាក់បញ្ចូលបញ្ហារបស់ពួកគាត់ចូលទៅក្នុងផែនការជាតិសម្រាប់រយៈពេល១០ឆ្នាំខាងមុខនេះ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ដែរថា ការដាក់ជូនផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC3.0) បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់នូវវិស័យចំនួន៦ សម្រាប់ដាក់ចូលផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ ២០២៥-២០៣៥ ដែលវិស័យអាទិភាពទាំង៦នោះមានដូចជា៖ វិស័យឧស្សាហកម្មវិស័យថាមពល វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំរាម។
គួរបញ្ជាក់ដែរថា កិច្ចសន្ទនាស្តីពីសមាសភាពយេនឌ័រ NDC 3.0 រៀបចំឡើងក្នុងគោលបំណងសំខាន់ដូចជា៖ចែករំលែកលទ្ធផល ដែលបានមកពីការពិគ្រោះយោបល់ជាមួយក្រសួងទទួលបន្ទុកដឹកនាំតាម វិស័យ ក្នុងការកាត់បន្ថយ ការសម្របខ្លួន និងការងារបង្ករលក្ខណៈ និងការវាយតម្លៃយេនឌ័រ នៃ វិស័យនៃ NDC តាមរយៈការពិនិត្យមើលរបាយការណ៍។ ស្នើ និងផ្តល់អាទិភាពយុទ្ធសាស្ត្រ និងសកម្មភាព ដើម្បីបញ្ជ្រាបយេនឌ័រទៅក្នុងវិស័យនៃ NDC និងបង្ហាញសេចក្តីព្រាងសូចនាករការងារយេនឌ័រការសំខាន់ៗដើម្បីធ្វើការពិភាក្សា និងផ្តល់អាទិភាព។ អត្ថបទ៖ទូច សោភ័ណ

-
ព័ត៌មាន5 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន6 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន4 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន6 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន5 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន6 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំ២០២៥