ព័ត៌មាន
អតីតសកម្មជនបក្សភ្លើងទៀននៅស្រុកត្រាំកក់២៣នាក់ សម្រេចចូលរួមជីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
សកម្មជនអតីតគណបក្សប្រឆាំងនៅឃុំត្រពាំងខាងត្បូងចំនួន២៣នាក់ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយអស់ជំនឿចំពោះមេបក្សរបស់ខ្លួន និងបានយល់និង មើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែង រកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។
ការប្រកាសទទួលស្គាល់អតីតសកម្មជនរបស់គណបក្សប្រឆាំងទាំងនោះ គឺបានធ្វើឡើងនៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២៥នេះក្រោមអធិបតីភាពឯកឧត្តម ហ៊ុល សំអុន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ និងជាប្រ ធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងខាងត្បូង។
ក្រោយប្រកាសទទួលស្គាល់ជាផ្លូវការ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រ ជាជនកម្ពុជានោះ បងប្អូនសមាជិក សមាជិកាថ្មី ទាំងនោះបានលើកឡើងថា ការដែលពួកគាត់ស្ម័្រគចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺ ក្រោយពីពួកគាត់បានមើលឃើញ ពីវីរៈភាពនិង ការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿន ហើយការស័្មក្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះដែរ គឺពួកគាត់មានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ ដោយប្តេជ្ញាទៅបោះឆ្នោត គាំទ្រសម្តចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តទៀត។
ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុល សំអុន បានលើកឡើងពីទុក្ខវេទនាបំផុត របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពត ដោយក្នុងសម័យនោះ ប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត ។ ឯកឧត្តមក៏បានលើកឡើង ពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពតនេះ និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចំរើនដូចបច្ចុប្បន្ន ។
ឯកឧត្តម ហ៊ុល សំអុន បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។ដូច្នេះក្មួយៗ និងបងប្អូនទាំងអស់ត្រូវរួមគ្នាការពារ សន្តិភាព ឲ្យបានគង់វង់ ដោយត្រូវនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នូវអាណត្តិក្រោយៗទៀត ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនរុងរឿងបន្ថែមទៀត ពិសេស គឺការប្រែក្លាយ ប្រទេសកម្ពុជា ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋា ភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ។
ជាមួយនឹងការប្រកាសទទួលស្គាល់ជាផ្លូវការនូវសមាជិក សមាជិកថ្មី ដែលផ្តាច់ខ្លួនចេញពី គណបក្សភ្លើងទៀននេះដែរ ឯកឧត្តម ហ៊ុល សំអុន ក៏បានចាត់តំណាងឲ្យក្រុមការងារចុះសួរសុខទុក្ខ នាំយកអំណោយសប្បុរសធម៌ ដូចជាថវិកា គ្រឿងឧបភោគ បរិភោគ និងជួយជុសជុលផ្ទះជូនដល់វរសេនីយ៍ឯក ហែម ហយ ដែលបច្ចុប្បន្នជាយោធិនសោធននិវត្តរ៍ កំពុងរស់នៅជាមួយភរិយាពិការភ្នែកជាង១០ឆ្នាំ ផងដែរ។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងវរសេនីយ៍ឯក ហែម ហយ ជាអតីតយុទ្ធមិត្តរួមអាវុធសម័យ សង្រ្គាម បម្រើការនៅកងវរសេនាតូចលេខ៨៦ រថក្រោះរថពាសដែក សម័យរដ្ឋកម្ពុជា៕













-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
PR NEWS3 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា2 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន6 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន1 week agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើកទឹកចិត្តឱ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកម្មការិនីបន្ថែមទៀត
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ