ព័ត៌មាន
ស្នងការខេត្តបន្ទាយមានជ័យ ប្រជុំដាក់ផែនការពង្រឹងការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កម្លាំងនគរបាលក្រោមឱវាទដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ នៅស្នងការដ្ឋាននគរបាលខេត្តដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗប្រកបដោយប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការការងារដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវធ្វើការពង្រឹងការអនុវត្ត តួនាទី ភារកិច្ចឲ្យបានល្អដើម្បីបន្តពង្រឹងបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានាគ្រប់ប្រភេទក្នុងការពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស កម្លាំងការិយាល័យនគរបាលជំនាញ អធិការដ្ឋាននគរបាលគ្រប់ក្រុង/ស្រុក ត្រូវបន្តពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពនិងច្បាប់ចរាចរណ៍ផ្លូវគោក និងការផលប៉ះពាល់នៃគ្រឿងញៀន តាមគ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាសនានា និងតាមមូលដ្ឋានឲ្យបានទូលំទូលាយក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យដើម្បីធានាបានសុខសុវត្ថិភាពសង្គមជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោ ស្នងការការខេត្តបន្តថា កម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវសហការគ្នាធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍កុំឱ្យកើនឡើង ដោយវិធីសាស្ដ្រផ្សព្វផ្សាយអប់រំ និងរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព។ ដោយយោងស្មារតីអង្គប្រជុំ ស្តីពីការត្រួតពិនិត្យ វាយតម្លៃលទ្ធផល ការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ដល់អនុសាសន៍ណែនាំ ឱ្យនគរបាលចរាចរណ៍គ្រប់ស្នងការដ្ឋានរាជធានី/ខេត្ត ត្រូវបន្ដសកម្មភាពធ្វើការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ទៅកាន់ប្រជាពលរដ្ឋឱ្យកាន់តែមានការយល់ដឹងបន្ថែមទៀត ដោយបូករួមជាមួយការអនុវត្តច្បាប់ ប្រកបដោយកាយវិការទន់ភ្លន់ និងវិជ្ជាជីវៈ សាកសមជាមន្ត្រីនគរបាលអ្នកអនុវត្តច្បាប់ ប៉ុន្ដែម៉ឺងម៉ាត់ចំពោះតួនាទីភារកិច្ចរបស់ខ្លួនផងដែរក្នុងការអនុវត្តច្បាប់។ឃិនសារិទ្ធ



-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន5 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ