ព័ត៌មាន
កម្ពុជា-ឥណ្ឌូនេស៊ី បើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិប្រចាំឆ្នាំលើកទី២
សន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិប្រចាំឆ្នាំលើកទី២ កម្ពុជា-ឥណ្ឌូនេស៊ី រវាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពេទ្យថ្នាក់ជាតិបេះដូង និងសរសៃឈាម ហារ៉ាប៉ាន គីតា (Harapan Kita)សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមប្រធានបទ«នវានុវត្តន៍ នៃបច្ចេកទេសព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងយុគសម័យទំនើប» នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ។
សន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិប្រចាំឆ្នាំលើកទី២ ស្ថិតក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងឯកឧត្តម សានតូ ដាមូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ និងវេជ្ជបណ្ឌិត។
ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា សន្និសីទនេះមានគោលបំណងបង្កើតឡើងដើម្បីចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ថ្មីៗផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រក្នុងវិស័យជំងឺបេះដូង ជូនដល់លោក-លោកស្រី ជាពិសេសក៏ផ្តោតសំខាន់ទៅលើប្រសិទ្ធភាពនៃការព្យាបាល ពង្រីកការយល់ដឹងក្នុងការបង្ការ និងកាត់បន្ថយអត្រាកើតជំងឺសរសៃឈាមបេះដូងសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ចំណុចពិសេសនៃការរៀបចំសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិប្រចាំឆ្នាំលើកទី២ កម្ពុជា-ឥណ្ឌូនេស៊ី នាថ្ងៃនេះ ដែលបានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនជាតិ និងអន្តរជាតិ ដែលនឹងធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន២០ ដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ការព្យាបាល និងថែទាំជំងឺបេះដូង និងសរសៃឈាម ប្រកបដោយនវានុវត្តន៍ក្នុងយុគសម័យទំនើប ដែលមានការអញ្ជើញចូលរួមពីវេជ្ជបណ្ឌិតមកពីបណ្តាមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យខេត្តចងសម្ព័ន្ធមេត្រីភាពចំនួនប្រមាណ១៥០នាក់។
នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានថ្លែងថា ក្នុងសន្និសិទដ៏មានសារៈសំខាន់ នឹងបានពិភាក្សាផ្លាស់ប្តូរយោបល់ដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាពក្នុងការថែទាំសុខភាពបេះដូងរបស់អ្នកជំងឺ និងបន្តអភិវឌ្ឍន៏ចំណេះដឹង ជំនាញ បច្ចេកទេសថ្មីៗលើជំងឺបេះដូង និងសរសៃឈាមនេះសម្រាប់ការព្យាបាល និងថែទាំ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់ជូនដល់អ្នកជំងឺ ជាងនេះទៅទៀត វាក៏បានផ្តល់សារៈសំខាន់ក្នុងការការពារហានិភ័យនានា និងដើម្បីកាត់បន្ថយអត្រាកើតថ្មីនៃជំងឺបេះដូង និងសរសៃឈាមចំពោះប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ ក៏សូមផ្តាំផ្ញើមតិខ្លះៗជូនលោក-លោកស្រីដូចជា៖ សូមយកចិត្តទុកដាក់លើការបម្រើសេវាសុខាភិបាល ជួយព្យាបាល និងថែទាំអ្នកជំងឺដោយភាពទន់ភ្លន់បំផុត ទាំងពាក្យសម្តី និងកាយវិការដែលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជាគ្រូពេទ្យ និងមិន មានការរើសអើង ប្រកាន់វណ្ណៈ ជាតិសាសន៍ និងពណ៌សម្បុល។ ឆ្លងតាមរយៈការជួបជុំគ្នាក្នុងថ្ងៃនេះ ឯកឧត្តម លោកជំទាវ លោក-លោកស្រី នឹងទទួលបាននូវបទពិសោធន៍ល្អៗដើម្បីយកទៅអនុវត្ត ដើម្បីពិនិត្យ ព្យាបាលអ្នកជំងឺ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ដោយស្របតាមផែនការយុទ្ធ សាស្រ្តគន្លឹះ៩ចំណុច និងអាទិភាព៣ចំណុច ដែលបានដាក់ចេញ និងត្រូវបន្តខិតខំពង្រឹងយន្តការថែទាំ ព្យាបាលអ្នកជំងឺបន្ថែមទៀត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ រដ្ឋា

-
ព័ត៌មាន1 week ago
TOP STORY សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកដី២ហិកតាតម្លៃជាង១០លានដុល្លារ នៅជ្រោយចង្វារ ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី
-
ព័ត៌មាន6 days ago
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍
-
កីឡា1 day ago
ខ្លាំងពិតឈ្នះពិត ជំនួបជើងខ្លាំង «កំពូលអ្នកចម្បាំងអូដ្ឋ» វគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់រង្វាន់ធំ!
-
ព័ត៌មាន1 week ago
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗបន្ថែមចំនួន ៤ ដើម្បីលើកកម្ពស់ និងគាំទ្រស្រ្ដីនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន24 hours ago
TOP STORY រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖មកទល់ពេលនេះបណ្ដាញអគ្គិសនីជាតិរបស់កម្ពុជាមិនមានការយកអគ្គិសនី ពីប្រទេសថៃនោះទេ
-
ព័ត៌មាន5 days ago
ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយសម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
-
ព័ត៌មាន1 week ago
ពលទាហានថ្មីជិត៣០០នាក់ បំពេញក្របខ័ណ្ឌទ័ពជើងគោក បានចូលបណ្តុះបណ្តាលហ្វឹកហ្វឺន នៅសាលាពលទាហាន យោធភូមិភាគពិសេសកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago
កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ១លានដុល្លា លេីកទី១៤ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា