ព័ត៌មាន
សម្តេច ឃួន សុដារី ណែនាំឱ្យចលនាស្រ្តីគណបក្សចូលរួមលើកិច្ចការគាំពារសង្គម ដើម្បីគាំទ្រយេនឌ័រ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានណែនាំឱ្យចលនាស្រ្តី គណបក្សចុះមូលដ្ឋានស្រុកមុខកំពូលចូលរួមលើកិច្ចការគាំពារសង្គមដើម្បីគាំទ្រយេនឌ័រ។
ការណែនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្រ្តី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមចលនាស្រ្តីថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ សរុប្រមាណ២០០នាក់។
នាឱកាសនោះ សម្តេច ឃួន សុដារី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណក្សប្រជាជនកម្ពុជា ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ក៏ដូចជាការបន្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
សម្តេច ឃួន សុដារី ក៏បានសម្តែងក្តីរីយរាយ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ចលនា ស្រ្តីពីអាណត្តិកន្លងទៅរហូតមកដល់ពេលបច្ចុប្បន្ន ។
សម្តេច មានប្រសាសន៍ទៀតថា កម្ពុជាមានភព្វសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន មិនត្រឹមជាវាវីរជនលះបង់ចំពោះជាតិប៉ុណ្ណោះទេ សូម្បីប្រទេសជាច្រើនមានការគោរពសម្តេច តេជោ ហ៊ុន សែន ដោយផ្អែកលើកត្តាដែលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច តេជោ បានស្វែងរកសុខសន្តិភាពពេញលេញ ក្រោយកម្ពុជាឆ្លងកាត់របបជាច្រើន។
ក្នុងពិធីសំណេះសំណាលនោះ សម្តេច ឃួន សុដារី ថ្លែងថា ដើម្បីសម្រេចការងារទូទៅ ប្រកបដោយជោគជ័យ គឺទាមទារត្រូវចូលរួមទាំងស្រ្តី និងបុរស ដើម្បីជំរុញ និងធានាថាការអនុវត្តការងារទាំងឡាយមិនប្រឈមសមភាពយេនឌ័ររវាងបុរសនិងស្រ្តី។
សម្តេច ថ្លែងទៀតថា កម្លាំងស្រ្តីមានសារសំខាន់ ព្រោះស្រ្តី មានភាពបត់បែនគ្រប់កាល:ទេស: និងមានសមត្ថភាពវិវឌ្ឍន៍រីកចម្រើនជាងអតីតកាល ខណៈបច្ចុប្បន្នក្នុងចំណោមប្រជាពលរដ្ឋសរុបនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះ ស្រ្តី មានចំនួន ជាង៥០ភាគរយ។
ឆ្លៀតក្នុងពិធីនេះដែរ សម្តេច បានលើកឡើងថា ក្រុមចលនាស្រ្តីដែលប្រកាសទទួលស្គាល់សមាសភាពនាថ្ងៃនេះ ជាសេនាធិការជូនគណបក្សថ្នាក់ស្រុក ឃុំ ភូមិ ដោយដើរតួនាទីជាបណ្តាញស្រ្តីឃុំ ជាក្រុមត្រូវស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅឱ្យបានជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ សំដៅចូលរួមដោះស្រាយបញ្ហានានាក្នុងមូលដ្ឋាន ។
ជាមួយគ្នា សម្តេច ឃួន សុដារី សង្កត់ធ្ងន់ថា ការងារសំខាន់ដែលជាការពេញចិត្ត និងជំនឿចិត្តពីប្រជាពលរដ្ឋគាំទ្រមកលើរាជរដ្ឋាភិបាល គឺចាប់តាំងពីយុទ្ធសាស្រ្តដំណាក់កាលចតុកោណ មកដំណាក់កាលយុទ្ធសាស្រ្តបញ្ចកោណ នាពេលបច្ចុប្បន្ន បានកំណត់បន្តអាទិភាពលើមនុស្ស ជាកត្តាចំបងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដើម្បីធានាតម្កល់ប្រយោជន៍ជូនប្រជាជន។
បន្ថែមលើនេះ សម្តេច ឃួន សុដារី បានណែនាំដល់ក្រុមចលនាស្រ្តីត្រូវយកសមត្ថភាព ចូលរួមពង្រឹង និងដឹកនាំ ហើយសហការ ដោយកំណត់មុខសញ្ញាប្រជាពលរដ្ឋជាស្រ្តី និងក្មេងស្រី ដេីម្បីរួមចំណែកក្នុងកិច្ចការមនុស្សធម៌ ការងារសង្គម ពិសេសកិច្ចការរបស់រាជរដ្ឋាភិបាលលើការគាំពារសង្គម ដូចជា ប័ណ្ណសមធម៌ជាដើមដែលទាំងនេះតបតាមអនុសាសន៍របស់សម្តេចតេជោ ចុះ ជួប ចុះជួយ ព្រមទាំងដោះស្រាយភ្លាមៗជូនពួកគាត់៕
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន5 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ