ព័ត៌មាន
ក្រសួងការងារគ្រោងបង្កើតរោងជាងនៅសាលារៀនមួយចំនួនដើម្បីលើកកម្ពស់វិស័យការងារដល់យុវជន
គិតចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវទទួលខុសត្រូវលើគន្លងវិជ្ជាជីវៈនៅតាមវិទ្យាល័យមួយចំនួន ដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ច និងសួនឧស្សាហកម្ម។ ក្នុងនោះ ក្រសួងក៏គ្រោងនឹងបង្កើតឲ្យមានរោងជាងមួយចំនួនផងដែរនៅថ្នាក់អនុវិទ្យាល័យ ដើម្បីលើកម្ពស់ការយល់ដឹងដល់យុវជនដែលងាយបោះបង់ការសិក្សា ខណៈជីវភាពមានកម្រិត។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការគិតឡើងវិញលើឧត្ដមភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) សម្រាប់បរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាព» កាលពីកន្លងទៅ បានមានប្រសាសន៍បញ្ជាក់ថា គម្រោងខាងលើនេះ ដើម្បីធ្វើម៉េចអាចជួយទៅដល់សិស្សមួយចំនួនដែលតាមរយៈស្ថិតិ គឺក្រោយថ្នាក់ទី៩ អាចមានសិស្សមួយចំនួនសម្រេចបោះបង់ចោលការសិក្សាដើម្បីទៅជួយឪពុកម្តាយ ឬមួយក៏ស្វែងរកការងារធ្វើតែម្តង ដូច្នេះការដាក់ឲ្យមានរោងជាងមួយចំនួននៅតាមអនុវិទ្យាល័យដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម គឺនឹងអាចជួយឲ្យយុវជនទាំងអស់នោះ ឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញខ្លីណាមួយ ឲ្យមានជំនាញសមរម្យណាមួយដើម្បីទៅធ្វើការតាមតំបន់សេដ្ឋកិច្ច ឬមួយក៏សួនឧស្សាហកម្មដែលនៅផ្ទះពួកគាត់តែម្តង ដូច្នេះធ្វើឲ្យគាត់អាចមានផលិតភាពជាងមុន ហើយមានជំនាញដែលអាចឆ្លើយតបទៅនឹងឧស្សាហកម្មដែលនៅឯសហគមរបស់ពួកគាត់។ ភារកិច្ចទាំងនេះ ក៏តំរូវឲ្យគ្រូបច្ចេកទេសទាំងអស់ ត្រូវរួមគ្នាដើម្បីសសេរមេរៀនសម្រាប់សិស្សថ្នាក់ទី១០ ទី១១ និងទី១២ ដើម្បីឈានសម្រេចឲ្យបានលើការបណ្តុះបណ្តាលជំនាញកាន់តែមានប្រសិទ្ធិភាពជាងមុនបន្ថែមទៀត។

សូមបញ្ជាក់ថា ពាក់ព័ន្ធការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េតនេះ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានទទួលពានរង្វាន់គំរូឧត្តមភាពសកលសម្រាប់ការអប់រំ និងបណ្ដុះបណ្ដាលជំនាញ នៃប្រទេសសិង្ហបុរី (GEMSET Award) ដែលឆ្លុះបញ្ចាំងពីការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាបានយ៉ាងត្រឹមត្រូវ និងល្អប្រសើរ។ ការងារនេះ ក៏ជាការឆ្លុះបញ្ចាំងការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា។ បន្ថែមពីនេះ បានសបញ្ជាក់យ៉ាងច្បាស់ អំពីដំណើរវិវត្តវិជ្ជមាន នៃការឆ្លើយតបនឹងចំណុចអាទិភាព “មនុស្ស” ដែលបានឆ្លុះបញ្ចាំងជាចម្បងក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ