ព័ត៌មាន
សម្តេចធិបតី៖ ត្រឹមខែមីនាឆ្នាំនេះមានរោងចក្រសហគ្រាសចំនួន ៤៥,២៥៥ បានចុះបញ្ជីនៅក្រសួងការងារ
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ ចំនួនរោងចក្រសហគ្រាស ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនដល់ ៤៥,២៥៥ សហគ្រាស បើធៀបនឹងឆ្នាំ២០២៤ មានចំនួន ៤៤,៧៩៨ សហគ្រាស។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានឲ្យដឹងថា ក្នុងចំណោមរោងចក្រសហគ្រាស ចំនួន ៤៥,២៥៥ នេះមានចំនួនកម្មករនិយោជិតបានកើនឡើងពីចំនួនប្រមាណ ១.៨១ លាននាក់ដល់ចំនួន ១.៨៥ លាននាក់។
សម្តេចធិបតីមានប្រសាសន៍ថា ចំនួនរោងចក្រសហគ្រាសដែលកើនឡើងនេះ ក៏ជាកំណើនការងារនៅក្នុងស្រុកបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋផងដែរ ហើយកំណើនការងារនៅកម្ពុជា មិនមែនជាតួលេខខ្យល់នោះទេ គឺមានការកើនឡើងជាក់ស្តែង។ សម្រាប់អ្នកមើលតាមលំហអាកាស គឺមើលអត់ឃើញទេ បើចង់ឃើញ សូមអញ្ជើញមកមើលផ្ទាល់នៅកម្ពុជា។ សម្តេចធិបតីបានថ្លែងថា បច្ចុប្បន្នកម្ពុជាមិនមែនផលិតតែសម្លៀកបំពាក់ ឬស្បែកជើងនោះទេ គឺមានទាំងគ្រឿងបង្គុំអគ្គិសនី និងរថយន្តថែមទៀតផង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២២៥ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣.២៧ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១៥ ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ ខណៈនៅខែក្រោយនេះសម្ដេចធិបតីនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនហើយនឹងបន្តទាក់ទាញវិនិយោគ និងទេសចរមកកម្ពុជាបន្ថែមទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា


-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ