ព័ត៌មាន
ប្រឡាយមេរំដោះទឹកមួយខ្សែបន្ថែមទៀតស្ថិតនៅក្រុងបាវិតត្រូវបានជីកស្ដាររួចរាល់
ស្វាយរៀង ÷ ប្រឡាយមេមួយខ្សែបន្ថែមទៀតជាគម្រោងរបស់រដ្ឋបាលខេត្ត ប្រវែងជាង១ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ឆ្លងកាត់ទៅស្រុកចន្ទ្រាខេត្តស្វាយរៀង ត្រូវបានក្រុមការងាជីកស្ដាររួចរាល់ សម្រាប់រំដោះទឹកចេញពីភូមិមួយចំនួនរបស់ក្រុងបាវិត និងស្រុកចន្ទ្រា។
លោកក្លឹង ផែន ចៅសង្កាត់ប្រាសាទក្រុងបាវិត បានថ្លែងប្រាប់ទូរទស្សន៏BTVតាមរយះទូរសព្ធ័ អោយដឹងរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ថាប្រឡាយមេ ដែលរដ្ឋបាលខេត្តជីកស្តានេះគឺជាប្រឡាយចាស់(ប្រឡាយធម្មជាតិ) ហើយប្រឡាយនេះក្រោយពីជីកស្តារួច ប្រឡាយអាចរំដោះទឹកភ្លៀងចេញពីភូមិមួយចំនួនរបស់សង្កាត់បាទី សង្កាត់ប្រាសាទ ក្រុងបាវិត និងឃុំ មេ.ស.ថ្ងក ស្រុកចន្ទ្រា ឆ្ពោះទៅបឹងធម្មជាតិស្ថិតនៅក្នុងស្រុកចន្ទ្រា។
លោកបានបញ្ជាក់បន្ថែមថា ប្រឡាយមេនេះក្រៅពីរំដោះទឹកនៅរដូវវស្សា ប្រឡាយ នូវមានតួនាទីនាំទឹកមកពីបឹងធម្មជាតិមកវិញសម្រាប់ផ្គត់ផ្គង់ ស្រូវវចុងរដូវដែលក្រុមកសិករលោកធ្វើស្រែប្រដេញទឹកនៅរដូវវទឹកសម្រកផងដែរ ។
សូមបញ្ជាក់ថាបាវិត គឺជាក្រុង ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងថ្មី បច្ចុប្បន្នក្រុងបាវិត បានគ្រប់ដណ្តប់ទៅដោយរោងចក្រ សហគ្រាស គ្រឹះស្ថាន សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីដ្ឋាន រាល់ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ នៅមិនទាន់ឆ្លើយតបតម្រូវការប្រើប្រាស់ វេចខ្ចប់ ជាក់ស្ដែងសំណល់រាវ ដែលជាតម្រូវការមិនអាចខ្វះបាន ទើបរដ្ឋបាលខេត្តមានគម្រោងស្ដាប្រឡាយប្រឡាយ១ខ្សែនេះបន្ថែមដើម្បីរំដោះទឹកចេញពីក្រុងបែបនេះ ។




-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ