ព័ត៌មាន
ភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ បណ្តាឲ្យផ្ទះពលរដ្ឋរងការប៉ះពាល់ចំនួន២១ខ្នង ក្នុងឃុំចំនួនបួន
ឧត្តរមានជ័យ៖ ឃុំចំនួន៤នៅក្នុងខេត្តឧត្តរមានជ័យ មានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ បណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២១ខ្នង នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ។
អាជ្ញាធរខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ បណ្តាលឲ្យរងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២១ ខ្នង ស្ថិតនៅ ឃុំត្រពាំងប្រាសាទ ឃុំបេង ឃុំគោកខ្ពស់ និងឃុំ អំពិល ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ស្ថានភាពកាសធាតុ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៥ ទទួលរងឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ ហើយស្ថានភាពបែបនេះ និងធ្វើឱ្យសីតុណ្ហភាពអប្បបរមា ២៥ អង្សារសេ និងអតិបរមា ៣៤ អង្សារសេ ខ្សល់បក់មកពីទិសទក្សិណមានល្បឿន (១.៤ ) ម៉ែត្រ វិនាទី មានភ្លៀងផ្គររន្ទះពីតិចទៅមធ្យម បរិមាណ ២០ ភាគរយ។
ករណីនេះដែរ អាជ្ញាធរក៏ដូចជាមន្រ្តីជំនាញសូមអំពាវនាវជំរាបជូនដល់សាធារណះជន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា ខណៈអាធាតុមានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះនោះ។ឃិនសារិទ្ធ






-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ