ព័ត៌មាន
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះជួយជួសជុលផ្ទះដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣៤ខ្នង ក្នុងស្រុកភ្នំស្រុក
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ សហការជាមួយ វរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការស្ដីទីកងពលតូចថ្មើជើងលេខ៥១ បានចុះជួយជួសជុលផ្ទះដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣៤ខ្នងផ្ទះ និងរោងបន្លែសុវត្ថិភាពមួយខ្នង និងបាននាំយកនូវស័ង្កសីចំនួន ៣២០សន្លឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ។
នាឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានចូលរួមសម្តែងក្តីសោកស្តាយ ចំពោះបាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ធ្វើឱ្យរងការប៉ះពាល់ដល់ផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។
ជាវិធានការលោក ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ រន្ទះបាញ់ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ក្នុងករណីអាកាសធាតុមិនសូវស្រួល ត្រូវរកកន្លែងទីជម្រកមានសុវត្ថិភាព ជាពិសេសកុំជ្រកក្រោមដើមឈើ ឬនៅក្បែរបង្គោលភ្លើង ក្នុងពេលអាកាសធាតុរកកលចង់ភ្លៀងនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយលំ នឹងខ្យល់កន្រ្តាក់ដែលបានប៉ះពាល់ស្រុកភ្នំស្រុក បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៣៤ខ្នងផ្ទះ ចំនួន ៤ឃុំ រួមមាន ឃុំប៉ោយចារ ចំនួន ១៧ខ្នងផ្ទះ ទទួលបានស័ង្កសីចំនួន ១០៨សន្លឹក ឃុំស្រះជីក ចំនួន ១១ខ្នងផ្ទះ ទទួលបានស័ង្កសីចំនួន ១៤៥សន្លឹក ឃុំភ្នំដី ចំនួន ៤ខ្នងផ្ទះ ទទួលបានសង្ក័សីចំនួន ៥៥សន្លឹក និងឃុំពន្លៃ ចំនួន ២ខ្នងផ្ទះ ទទួលបានសង្ក័សីចំនួន ១២សន្លឹក និងរោងបន្លែ១កន្លែង ផងដែរ៕ឃិនសារិទ្ធ

-
ព័ត៌មាន1 week ago
សម្តេចធិបតី៖ រាជរដ្ឋាភិបាលខ្ចីលុយបរទេសមកយកអភិវឌ្ឍន៍ប្រទេស មិនមែនយកមកបើកប្រាក់ខែជូនមន្រ្តីរាជការទេ
-
ព័ត៌មាន1 week ago
សម្តេចធិបតី៖ ខេត្តតាកែវនឹងកាន់តែមានសក្តានុពលលើផ្នែកឧស្សាហកម្ម និងកម្មន្តសាលក្រោយពង្រីកផ្លូវ គោក និងផ្លូវទឹក
-
ព័ត៌មាន1 week ago
សម្ដេចធិបតីជំរុញឱ្យវិស័យឯកជន និងអ្នកធុរកិច្ចស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅខេត្តទិសនីរតី
-
ព័ត៌មាន2 days ago
ការកាយដីចេញពីទន្លេសាបវិញរបស់ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ធ្វើបានតែ១ថ្ងៃ នាំអោយមានការរិះគន់ច្រើនពីប្រជាពលរដ្ឋ
-
ព័ត៌មាន3 days ago
រថយន្ត៣គ្រឿងដឹកពងមាន់ខុសច្បាប់ជាង១២ម៉ឺនគ្រាប់ នាំមកពីវៀតណាម ចូលកម្ពុជា ត្រូវមន្រ្តីជំនាញ ឃាត់បាន
-
ព័ត៌មាន1 week ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣៣ ,៣១ និងផ្លូវជាតិលេខ៤១
-
កីឡា1 week ago
Hansi Flick៖ ឈ្នះជើងឯក Copa del Rey ធ្វើឱ្យ Barcelona មានកម្លាំងចិត្តមុនជួប Inter Milan យប់នេះ
-
ព័ត៌មាន1 week ago
ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាប់ផ្តើមកាយដីដែលចាក់ចូលទន្លេចេញវិញហើយនៅថ្ងៃនេះ