ព័ត៌មាន
ឯកឧត្ដម សេង ទៀង ចុះទៅពិនិត្យផ្ទាល់ទីតាំងដីសម្រាប់រៀបចំផ្ទះ និងដីចម្ការដល់គ្រួសារចៅស្រី តី រួចហើយតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ
ភ្នំពេញ៖ បន្ទាប់ពីទទួលបានការណែនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម សេង ទៀង បានអញ្ជើញចុះទៅពិនិត្យផ្ទាល់នៅទីតាំង ដីមួយកន្លែងមានទំហំ ៦២៧០ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាដីមានប្លង់កម្មសិទ្ធស្របច្បាប់រួច និងមានប្រវែងក្បាលដីជាប់ផ្លូវជាតិទៅគិរីរម្យប្រមាណ ២៥ ម៉ែត្រ និង ចំងាយប្រមាណ ១,៥ គីឡូម៉ែត្រចុះពីជើងភ្នំគិរីរម្យ។

ដីខាងលើនេះ គឺជាដីមានផ្ទះ និងមានចម្ការដំណាំស្រាប់ (ដូចក្នុងវីដេអូ) ដែលភាគច្រើនជាដើមស្វាយអាចទទួលផលផ្លែរួច និងជាកម្មសិទ្ធស្របច្បាប់ដើមរបស់ ឧកញ្ញា ពៅ ពន្លក។
បន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមរយៈព័ត៌មាន និងបណ្ដាញសង្គមនូវការស្វែងរកដីសម្រាប់ធ្វើលំនៅដ្ឋាន និងធ្វើចម្ការសម្រាប់ក្រុមគ្រួសារ ចៅស្រី តី រួចមក, ឧកញ្ញា ពៅ ពន្លក ក៏បានសម្រេចចិត្តគោរពផ្ដល់ដីនេះជូន សម្ដេចតេជោ តាមរយៈ ឯកឧត្ដម សេង ទៀង ដើម្បីផ្ដល់ជូនគ្រួសារចៅស្រី ស៊ុន ស្រីតី ជាកម្មសិទ្ធស្របច្បាប់ ដើម្បីជាផ្ទះសម្បែងអាចប្រកបរបរទទួលទាន រួមទាំងធ្វើចម្ការសម្រាប់ចញ្ចឹមជីវភាពរហូតទៅ។
សូមបញ្ជាក់ថាចៅស្រី ស៊ុន ស្រីតី ជាកុមារីមានអាយុ៤ឆ្នាំ ដែលត្រូវបានគេស្គាល់នៅពេលជួយលក់ផ្កាម្ដាយនៅផ្លូវចូលភ្នំគិរីរម្យ និងបច្ចុប្បន្នកំពុងរស់នៅជាមួយ ឪពុក ម្ដាយ និងបងស្រីប្រុស ចំនួន៥នាក់ ក្នុងផ្ទះដែលជាផ្ទះបងរបស់ឪពុកឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងត្រូវបាន សម្ដេចតេជោ អនុញ្ញាតអោយចូលជួប និងសំណេះសំណាលសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ។
នៅក្នុងការជួប សំណេះសំណាលសួរសុខទុក្ខនេះ សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន ១ ម៉ឺនដុល្លារ (10,000$) និង ប្រាក់រៀលចំនួន ៣០ លានរៀល ដោយដាក់ចូលគណនីធនាគារអោយផងដែរ។
ក្រៅពីនោះសម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ (រយៈពេល៣ឆ្នាំ) ព្រមទាំងបានណែនាំអោយ ឯកឧត្ដម សេង ទៀង ស្វែងរកដីដែលអាចធ្វើផ្ទះ ប្រកបរបរទទួលទាន និងអាចធ្វើចំការ និងក៏ដូចជាសម្រួលដល់កូនៗងាយស្រួលទៅសាលារៀនផងដែរ៕




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦