ព័ត៌មាន
គ.វ.ជ. ចាប់ផ្តើមផ្សព្វផ្សាយនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «នីតិវិធីនិងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥» ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.។
បន្ទាប់ពីបានស្តាប់មិតស្វាគមន៍របស់លោក ហាន កុសល អភិបាលរង តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមរួចមក ឯកឧត្តម ឆាយ ឆត្រាវុធ បានមានប្រសាសន៍បើកកម្មវិធីសិក្ខាសាលានេះ ដោយលើកឡើងថា គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នឹងបន្តបេសកកម្មក្នុងការដឹកនាំ គ្រប់គ្រង និងជំរុញការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមទិសដៅក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព នូវកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យអប់រំ ការកែទម្រង់វិស័យសុខាភិបាល កាកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ដើម្បីឱ្យដំណើរការការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៥ នេះ រក្សាបាននូវការអនុវត្តតាមគោលការណ៍សុក្រឹត្យភាព សុចរិតភាព និងយុត្តិធម៌ ព្រមទាំងផ្ដល់លទ្ធផលស្របតាមគោលបំណងនៃការជំរុញការកែលម្អ និងលើកកម្ពស់គុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានរៀបចំឱ្យមានសិក្ខាសាលាផ្សព្វផ្សាយនីតិវិធីនិងវិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល រយៈពេល២ថ្ងៃនេះ ជូនដល់គណៈកម្មការវាយតម្ល អង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងអង្គភាពជាគោលដៅនៃការវាយតម្លៃ សម្រាប់ជាមូលដ្ឋាន ក្នុងការបំពេញតួនាទីវាយតម្លៃ និងរៀបចំខ្លួនចូលរួមប្រឡងប្រជែង
ក្នុងចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។
សូមជម្រាបថា សិក្ខាសាលាមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅសាលសន្និសីទនៃសាលាខេត្តកំពង់ចាម ដោយបានរៀបចំឱ្យមានបទបង្ហាញចំនួន៦ និងវេទិកាសំណួរ-ចម្លើយ ដោយមានវាគ្មិនកិត្តិយស ដែលជាថ្នាក់ដឹកនាំមកពីក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ទីស្តីការគណៈរដ្ឋមន្ត្រី និងលេខាធិការដ្ឋាន គ.ជ.អ.ប.។ សិក្ខាសាលានេះមានសមាសភាពចូលរួមពីតំណាងគណៈអភិបាលខេត្ត នាយករដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារសាធារណៈ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានមន្ទីរបរិស្ថាន តំណាងគណៈអភិបាលក្រុង ស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងនាយក នាយិកានៃអនុវិទ្យាល័យ និងសាលាបឋមសិក្សាចំនួន៣ ក្នុងមួយក្រុងស្រុក និងប្រធានមណ្ឌលសុខភាពចំនួន៣ ក្នុងមួយក្រុង ស្រុក ទូទាំងខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី៕








-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ