ព័ត៌មាន
ស្រ្តីជាម្តាយចំនួនជាង៦៤ម៉ឺននាក់ និងកូនជាង៦៦ម៉ឺននាក់ទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរាជរដ្ឋាភិបាល
រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និងសម្ដេចធិបតី នៅតែបន្តយកចិត្តទុកដាក់ចំពោះការបើកផ្តល់ប្រាក់ឧបត្ថមបន្ថែមជូនដល់ស្រ្តីមុន ក្រោយ និងពេលសម្រាលរួច។ នេះបើគិតត្រឹមគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឧបត្ថម្ភថវិកាដល់ស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់។
អ្នកស្រី ហ៊ាង ចិន្តា មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ មកពីខេត្តកំពង់ស្ពឺ ដែលកំពុងពពោះជិតគ្រប់ខែ និងត្រៀមឆ្លងទន្លេនាពេលខាងមុខនេះ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី នៅថ្ងៃទី២៨ ខែមេសាកន្លងទៅ ឲ្យដឹងថា តាមរយៈប័ណ្ណ ប.ស.ស. ក្នុងអំឡុង មុន ក្រោយ ពេលសម្រាលកូន គឺមិនដែលអស់ថ្លៃចំណាយក្នុងការប្រើប្រាស់របបផ្នែកថែទាំសុខភាពនេះទេ។ បន្ថែមពីនេះទៀត ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភបន្ថែម រាល់ថ្លៃចំណាយនានាក្នុងពេលឆ្លងទន្លេ ក៏នឹងមិនអស់ថ្លៃផងដែរ ដោយសារអ្នកស្រី មានកាតសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប័ណ្ណប.ស.ស) ។
ក្រុមស្រ្តីដែលទើបសម្រាលកូនបានប្រមាណ ២ទៅ៣ថ្ងៃ បច្ចុប្បន្នកំពុងសម្រាកព្យាបាលសុខភាព នៅក្នុងមន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឲ្យ ប៊ីធីវី ដឹងស្រដៀងគ្នាថា ការទទួលបានការយកចិត្តទុកដាក់ទាំងនេះរបស់រាជរដ្ឋាភិបាលកម្ពុជា មិនថាមន្រ្តីរាជការ ឬបុគ្គលិកក្រុមហ៊ុនទូទៅទេ ក្នុងនាមជាកម្មការនីរោងចក្រ ក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នាផងដែរ ទាំងការពិនិត្យផ្ទៃពោះអំឡុងពេលសម្រាល និងក្រោយសម្រាល។ បន្ថែមពីនេះ ក្នុងអំឡុងពេលនេះរហូតដល់សម្រាល មិនត្រឹមតែមិនចំណាយថវិកា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដែលអត្ថប្រយោជន៍ទាំងអស់នេះ បានជួយសម្រួលយ៉ាងច្រើនក្នុងការកាត់បន្ថយចំណាយក្នុងគ្រួសារមួយកម្រិតផងដែរ។ ជាពិសេស ការយកចិត្តទុកដាក់បានយ៉ាងល្អពីសំណាក់ក្រុមគ្រូពេទ្យ ដោយមិនរើសអើងវណ្ណៈ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងជំនួបសំណេះសំណាល រវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយសហជីព សេដ្ឋកិចច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ កាលពីពេលកន្លងទៅ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ មេសា ឆ្នាំ២០២៥ បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះមុនពេលសម្រាល និងក្រោយពេលសម្រាលកូនរហូតដល់កូនអាយុ២ឆ្នាំ ចំនួន១៤លើក ដោយមួយលើកទទួលបានថវិកាចំនួន ៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភសម្រាលកូនចំនួន ៨០ម៉ឺនរៀល បានចំណាយថវិកាប្រមាណ ៣៣០ពាន់លានរៀល ដោយមានស្រ្តីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ បានទទួលផលពីកម្មវិធីនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប