ព័ត៌មាន
វិស័យឯកជន៖ ការបង្កើតក្រុមការងាររៀបចំសេវាអេទ្បិចត្រូនិក ដើម្បីឆ្លើយតបដល់ធុរកិច្ចនៅកម្ពុជា
វិស័យឯកជន ចាត់ទុកសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លើការបង្កើតក្រុមការងារអន្តរក្រសួង រៀបចំសេវាអេទ្បិចត្រូនិក សម្រាប់ធុរកិច្ច គឺជាការដោះស្រាយសេវាជាកញ្ចប់ លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមានទំនួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបដល់ធុរកិច្ចនៅកម្ពុជា។
ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការ បង្កើតក្រុមការងារអន្តរក្រសួង រៀបចំសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល នេះថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញមុំទី៥ នៃការអភិវឌ្ឍន៍ និងសង្គមឌីជីថលរួមមាន៖ ការកសាងរាជរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាងនិងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធឌីជីថល, ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល, និងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។
ឧកញ៉ាបណ្ឌិត បន្តថា ថ្មីៗនេះ រាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក សម្រាប់ធុរកិច្ច គឺដើម្បីជំរុញការអភិវឌ្ឍវិស័យឌីជីថលឲ្យកាន់តែមានភាពរស់រវើក និងជាការលើកកម្ពស់ប្រសិទ្ធភាពការងារ, ដែល នេះគឺជាការដោះស្រាយសេវាជាកញ្ចប់ដល់ធុរកិច្ច ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាល សាធារណៈ, ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ជុំវិញសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ច ថ្មីៗនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព, ដោយបានកំណត់យកអាទិភាពគន្លឹះ ៥រួមមាន៖ «មនុស្ស, ផ្លូវ, ទឹកនិង ភ្លើង;និង អាទិភាព គន្លឹះបន្ថែមថ្មីមួយទៀត, ពោលគឺបច្ចេកវិទ្យា, ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយ តបប្រកបដោយសង្គតិភាពទៅនឹង «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល២០២២-២០៣៥» ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា ក្នុងបរិការណ៍ដែលកម្ពុជាកំពុងស្ថិតនៅលើមាគ៌ា នៃការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល, រាជរដ្ឋាភិបាលបន្តប្តេជ្ញាធ្វើឲ្យបរិយាកាសធុរកិច្ចនៅកម្ពុជា មានលក្ខណៈកាន់តែប្រសើរឡើងជាលំដាប់ ដោយ ការប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថលក្នុងជំហានដំបូង តាមរយៈការផ្តល់សេវាតាមប្រព័ន្ធអេឡិចត្រូនិក ដែលមិនមែនជាជម្រើស សម្រាប់ការពិចារណានោះទេ, ប៉ុន្តែជាការចាំបាច់ ដែលត្រូវតែអនុវត្តឲ្យបានជោគជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងភាពជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ និងវិស័យឯកជន។ ក្នុងន័យនេះ, ការធ្វើ-ទំនើបកម្មការផ្តល់សេវា សាធារណៈសម្រាប់ធុរកិច្ច ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប