ព័ត៌មាន
អាជ្ញាធរមីន រួមជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងរដ្ឋបាលខេត្តកោះកុង បានប្រកាសស្រុកបុទុមសាគរ ខេត្តកោះកុង ជាស្រុកអស់មីន
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន រួមជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការប្រកាសស្រុកបុទុមសាគរ ខេត្តកោះកុង ជាស្រុកអស់មីន ក្រោមការគាំទ្រពីជំនួយរបស់រដ្ឋាភិបាលឥណ្ឌា។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងដោយនឹករលឹកពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះ រដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការ និងផ្តល់លទ្ធភាពងាយស្រួលដល់កងកម្លាំងបោសសម្អាតមីន បានប្រតិបត្តិការបោសសម្អាតក្នុងភូមិសាស្រ្តខេត្តកោះកុង។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី សម្តែងនូវការអបអរសាទរជាមួយប្រជាជនខេត្តកោះកុងទាំងមូល ចំពោះសមិទ្ធផលការប្រកាសស្រុកបុទុមសាគរ ជាស្រុកអស់មីន ព្រមទាំងបានចាត់ទុកការបញ្ចប់ការងារបោសសម្អាតមីននេះ គឹជាការផ្តល់នូវផលប្រយោជន៍យ៉ាងធំធេងជូនប្រជាពលរដ្ឋស្រុកបុទុមសាគរ មិនត្រឹមតែបានជួយសង្រ្គោះអាយុជីវិតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប្រជាពលរដ្ឋចៀសផុតពីការគំរាមកំហែងដោយសារគ្រាប់មីន និងទទួលបាននូវជីវភាពរស់នៅកាន់តែល្អប្រសើរតាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសឥណ្ឌា ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះតាមរយៈជំនួយរបស់រដ្ឋាភិបាលឥណ្ឌា បានសម្រចជ្រើសយកខេត្តកោះកុង ជាផែនការអាទិភាពរបស់ខ្លួន ហើយប្រជាជនប្រមាណជា ១០ម៉ឺននាក់ បានទទួលនូវផលប្រយោជន៍ពីគម្រោងនេះ។
ឯកឧត្តមបណ្ឌិត បន្តទៀតថា ក្នុងឆ្នាំ២០២៥នេះ តាមរយៈគម្រោងជំនួយរបស់ឥណ្ឌា បន្ទាប់ពីប្រកាសស្រុកបុទុមសាគរ អស់មីន ស្រុកចំនួន ០៣ ទៀតរួមមាន ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង ត្រៀមនឹងប្រកាសជាស្រុកអស់មីនផងដែរ ហើយខេត្តកោះកុងទាំងមូល នឹងកាន់តែទាក់ទាញការវិនិយោគបន្ថែមទៀត តាមរយៈការទទួលបាន និងការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនានិងកំសាន្តក្នុងតំបន់ធម្មជាតិខេត្តកោះកុង កាន់តែច្រើន។
ឯកឧត្តម Vanlalvawna Bawitlung បានចាត់ទុកការប្រកាសស្រុកបុទុមសាគរអស់មីន មិនត្រឹមតែសម្រាប់ខេត្តកោះកុងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាទាំងមូល ដើម្បីឆ្ពោះទៅកាន់អនាគតមួយដែលអស់មីន និងមានសុវត្ថិភាព។ ឯកអគ្គរដ្ឋទូតឥណ្ឌា បានបញ្ជាក់ទៀតថា សមិទ្ធិផលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងភាពជាដៃគូយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ដោយឈរលើមូលដ្ឋាននៃទំនុកចិត្ត សុច្ឆន្ទៈ និងការប្តេជ្ញាចិត្តមនុស្សធម៌រួមគ្នា ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដែលមិនត្រឹមតែលុបបំបាត់គ្រោះថ្នាក់ប៉ុណ្ណោះទេ តែវាគឺជាការស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ ការធ្វើឱ្យមានការអភិវឌ្ឍន៍ និងការធានានូវ អនាគតដ៏ល្អប្រសើរសម្រាប់សហគមន៍៕










-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប