ព័ត៌មាន
អគារថ្មីរបស់រដ្ឋបាលក្រុងសិរីសោភ័ណ ត្រូវបានដាក់សម្ពោធឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ
បន្ទាយមានជ័យ ៖ អគាររដ្ឋបាលថ្មីមួយខ្នងរបស់រដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ ស្ថាប័នអង្គភាពពាក់ព័ន្ធ យ៉ាងច្រើនកុះករដែលពិធីបានប្រារព្ធធ្វើនៅបរិវេណ សាលាក្រុងសិរីសោភ័ណ នាខេត្តបន្ទាយមានជ័យ។
ឱកាសនោះដែរឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសាទរជាមួយមន្រ្តីរាជការ នៃសាលាក្រុងសិរីសោភ័ណ ដែលបានអគាររដ្ឋបាលមួយខ្នងជាសមិទ្ធផលថ្មីដ៏ធំធេងមួយ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះឯកឧត្តម បានលើកទឹកចិត្តដល់មន្រ្តីរាជការគ្រប់អង្គភាព និងកងកម្លាំងគ្រប់ផ្នែក វិស័យឯកជន សង្គមស៊ីវិល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តប្រឹងប្រែងរួមគ្នាបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសការអភិវឌ្ឍធនធានមនុស្ស (យុវជន) ដើម្បីកាត់បន្ថយភាពក្រីក្រីឱ្យកាន់តែរួមតូចជាអតិបរិមា និងឈានទៅលុបបំបាត់ទាំងស្រុងនាពេលខាងមុខផងដែរ។
ឯកឧត្តមបន្តថា ទន្ទឹមនឹងការទទួលបាននូវ អគាររដ្ឋបាលថ្មីដែលបាននិងកំពុងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះដែរឯកឧត្ដម បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំជំរុញការថែទាំអគារ និងទ្រព្យសម្បត្តិ ទាំងអស់ឱ្យបានល្អ គង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, ជំរុញការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព និងត្រូវបង្កើនការខិតខំបំពេញការងារ គោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ថ្លៃថ្នូរ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ៕ ឃិនសារិទ្ធ

-
ព័ត៌មាន4 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន5 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន4 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន6 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន4 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន5 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំ២០២៥