ព័ត៌មាន
Arsenal ចាញ់ PSG ១-០ ជើងទីមួយក្នុងទឹកដីរបស់ខ្លួន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League
បន្ទាប់ពីទម្លាក់ក្រុមការពារជើងឯក Real Madrid សរុបទាំងពីរជើង ៥-១ ដែលធ្វើឱ្យ Arsenal មានទឹកចិត្តនោះ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្រុមបារាំង Paris Saint Germain ពួកគេទទួលបានរសជាតិថ្មី។
Ousmane Dembele ជាអ្នកស៊ុតគ្រាប់ជ័យជំនះឱ្យ PSG តាំងពីនាទីទី ៤ និងគ្មានគ្រាប់បាល់ណាកើតឡើងទៀតឡើយរហូតដល់ចប់ការប្រកួត។
ដូចការលើកឡើងរបស់ប្រធានក្រុម Arseanl, Declan Rice មុនការប្រកួតថា បើពួកយើងមិនអាចគ្រប់គ្រងបាល់បានច្រើន ពួកយើងនឹងស្លាប់។
មិនខុសពីការលើកឡើង ក្រុមរបស់លោក Luis Enrique បានធ្វើឱ្យ ១១ នាក់របស់ Arsenal បាត់បង់ម្ចាស់ការនៅ ៣០ នាទីដំបូងតាមរយៈការគ្រប់គ្រងបាល់បានល្អឥតខ្ចោះរបស់ក្រុមជើងឯកបារាំង និងបន្តគ្រប់គ្រង់បានច្រើនជាង Arsenal ពេញ ៩០ នាទី។
ក្រុមរបស់លោក Mikel Arteta ក៏អាចប្រមូលអារម្មណ៍បានវិញដែរ តែដំណាក់ចុងក្រោយគឺអ្នកចាំទីកំពូលរបស់អ៊ីតាលី Gianluigi Donnaruma ដែលសង្គ្រោះបាល់សំខាន់ៗ ៥ លើក។
ត្រឹមមួយគ្រាប់ Arsenal មិនទាន់អស់សង្ឃឹមឡើយតែលោក Mikel Arteta ថាក្រុមរបស់លោកត្រូវការធ្វើអ្វីដែលពិសេសជាងពេលនេះនៅទីក្រុងប៉ារីសជើងទីពីរប្រសិនចង់ឡើងវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន4 days agoមកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា