ព័ត៌មាន
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងលើកទិសដការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ
ព្រះវិហារ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ។
ពិធីនេះដែរ មានការចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមលោកជំទាវ ជាប្រតិភូអមដំណើរ លោក លោកស្រីជាអភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាល អភិបាលរង ក្រុង/ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តជាន់ទី៣។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ប្រធាន សមាគមអតីតយុទ្ធជន និងរបាយការណ៍របស់ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួចមកឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ការឆ្លើយតប ការត្រៀមបង្ការនានា និងសកម្មភាពដ៏សកម្មរបស់សមាគមអតីតយុទ្ធជន កម្ពុជាខេត្តព្រះវិហារ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាល ភាពរបស់បងប្អូនអតីតយុទ្ធជន ជនបាត់បង់សមត្ថភាពការងារ និងជនមានពិការភាព។
ឯកឧត្តមបន្តថា សម្រាប់ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបានប្តេជ្ញាចិត្តបន្តជំរុញ និងគាំទ្រដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងការរៀបចំផែនការសកម្មភាពឱ្យបានច្បាស់ លាស់ និងពង្រឹងសមត្ថភាពក្នុងការឆ្លើយតបឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ និងការត្រៀមបម្រុងចំពោះគ្រោះមហន្តរាយ បន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយមុខសញ្ញាគ្រោះ ថ្នាក់ដូចជា៖ ទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គិភ័យ ការដួលរលំ លំនៅដ្ឋាន អគារ ផលប៉ះពាល់ នៃគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ផលប៉ះពាល់ ដទៃទៀត ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ព្រមទាំងបន្ត អនុវត្តចក្ខុវិស័យកសាងសហគមន៍ប្រកបដោយសុវត្ថិភាព និងភាពធន់ សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ គោលដៅរួមគឺ កាត់បន្ថយការបាត់បង់អាយុជីវិត ការខាតបង់ ផ្នែកសេដ្ឋកិច្ច និងការខូច ខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ការយល់ដឹង អំពីភាពធន់ របស់សហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បី រកវិធីដោះស្រាយ។
ទន្ទឹមនេះឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ និងមន្ត្រីបង្គោលក្រុង-ស្រុក ដែលបានបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការចុះដោះស្រាយបានភ្លាមៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរដល់ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំចូលរួមពួតដៃគ្នាឲ្យកាន់តែខ្លាំង ដើម្បីរួមចំណែកក្នុងការចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានភាពកក់ក្តៅ ព្រោះថាបញ្ហាទាំងអស់នោះសុទ្ធតែមើលមិនឃើញ ហើយមិនដឹងថាកើតនៅពេលណាមួយនោះទេ៕

-
កីឡា6 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន1 week ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា5 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
កីឡា4 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
Uncategorized5 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន5 days ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ