ព័ត៌មាន
តំបន់សហគមន៍នេសាទស្រីចឹកក្នុងខេត្តពោធិ៍សាត់សំបូរត្រីជាងមុន បន្ទាប់ពីមានការគាំទ្រពីកម្មវិធី CAPFISH
តំបន់សហគមន៍នេសាទស្រីចឹក ស្ថិតក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ សំបូរត្រីច្រើនជាងមុន បន្ទាប់ពីមានការគាំទ្រពីកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (CAPFISH-Capture)។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូមកពីស្ថានទូតអឺរ៉ុបប្រចាំប្រទេសកម្ពុជា អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំនៅកម្ពុជា មន្រ្តីក្រសួងកសិកម្ម និងអ្នកសារព័ត៌មាន អញ្ជើញទៅទស្សនកិច្ចនៅតំបន់សហគមន៍នេសាទស្រីចឹក ស្ថិតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ អ៊ឹម រចនា បានមានប្រសាសន៍ថា តាមរយៈកម្មវិធី CAPFISH-Capture ដែលផ្តល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប និងគាំទ្របច្ចេកទេសពី អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានធ្វើឲ្យសហគមន៍នេសាទស្រីចឹកមានការអភិវឌ្ឍរីកចម្រើនទាំងសមត្ថភាពពលរដ្ឋរស់នៅក្នុងសហគមន៍ និងត្រីនៅក្នុងតំបន់សហគមន៍មានការកើនឡើងគួរឲ្យកត់សំគាល់ ដោយសារបទល្មើសមានការថយចុះ និងប្រជាពសហគមន៍ចេះពីរបៀបអភិរក្សមេពូជត្រីជាដើម។

លោក ឌុក សុខា ប្រធានសហគមនេសាទស្រីចឹក ប្តេជ្ញាបន្តថែរក្សាការពារ និងអភិរក្សត្រីនៅតំបន់សហគមន៍នេសាទស្រីចឹកឲ្យមានកាន់តែសំបូរថែមទៀត។ លើសពីនេះ លោកបានអគុណដល់សហភាពអឺរ៉ុបដែលបានផ្តល់ថវិការក្នុងមួយឆ្នាំ១ពាន់ដុល្លា និងអង្គការFAO បានជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាសហគមន៍។
លោកស្រី រេប៊ែកកា ប៊ែល (Rebekah Bell) ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ប្រចាំនៅកម្ពុជា បានថ្លែងថា អង្គការFAO ពិតជារីករាយក្នុងនាមជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកជំរុញកំណើនជលផលនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បាននិងកំពុងអនុវត្ត «កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (CAPFISH-Capture)» ដែលផ្តល់មូលនិធិដោយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សហភាពអឺរ៉ុប។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់កំណើនប្រកបដោយនិរន្តរ ភាព ភាពធន់នឹងអាកាសធាតុ និងបរិយាបន្ននៅក្នុងវិស័យជលផលទឹកសាប និងសមុទ្ររបស់ប្រទេសកម្ពុជា។
តាមរយៈកម្មវិធី CAPFISH-Capture អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ផ្តល់ការគាំទ្រផ្នែក បច្ចេកទេសបន្ថែមដល់រដ្ឋបាលជលផល ក្នុងការអនុវត្តសកម្មភាពដែលបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៩ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ការគ្រប់គ្រង អភិរក្ស និងការអភិវឌ្ឍធនធានជលផល។ អត្ថបទ៖ទូច សោភ័ណ

-
PR NEWS6 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់