ព័ត៌មាន
ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុន ចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ
ភ្នំពេញ ៖ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រនិងក្រុមហ៊ុន ចំនួន២៨ទីតាំងផ្សេងគ្នា ដែលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ ក្នុងឆ្នាំ២០២៤-២០២៥។ រោងចក្រ និងក្រុមហ៊ុនទាំងអស់នោះ ស្ថិតនៅ ខេត្តប៉ៃលិន ចំនួន១ ទីតាំង ខេត្តកណ្តាល ចំនួន៣ទីតាំង រាជធានីភ្នំពេញ ចំនួន ៥ទីតាំង ខេត្តកំពង់ស្ពឺ ចំនួន៣ទីតាំង ខេត្តបាត់ដំបង ចំនួន ៣ទីតាំង ខេត្តព្រះសីហនុ ចំនួន ៩ទីតាំង ខេត្តកំពត ចំនួន១ទីតាំង និងខេត្តត្បូងឃ្មុំ ចំនួន៣ទីតាំង។ កន្លងមក ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ និងវិធានការបច្ចេកទេស ចំពោះរោងចក្រ និងក្រុមហ៊ុន ដែលបានប្រព្រឹត្តបទល្មើសបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈទាំងអស់នោះ ដើម្បីទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ ដែលជាលទ្ធផល មានរោងចក្រ និងក្រុមហ៊ុន ចំនួន៧ ទីតាំង បានអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេសរួចរាល់។ ជាមួយគ្នានេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន ១៦ ទីតាំង នៅមិនទាន់បានអនុវត្ត និងកំពុងអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេស ដែលក្រសួងបរិស្ថានបានដាក់ចេញ ក្នុងនោះមាន៖
១- ក្រុមហ៊ុន Hi Blue ECO Washing Process Co.,Ltd ប្រភេទបោកគក់សម្លៀកបំពាក់ នៅរាជធានីភ្នំពេញ បានបញ្ចេញសំណល់រាវលើសកម្រិតស្ដង់ដារ ដំណើរការអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវមិនបានត្រឹមត្រូវ បញ្ចេញសំណល់រាវខុសពីទីតាំងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងបានបំពុលទឹកស្ទឹងព្រែកត្នោត។
២- ក្រុមហ៊ុន Yee Woo (Camboida) Garment Ltd ប្រភេទបោកគក់សម្លៀកបំពាក់ នៅរាជធានីភ្នំពេញ រៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្ម និងដំណើរការអាងប្រព្រឹត្តកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បញ្ចេញសំណល់រាវលើសកម្រិតស្ដង់ដារ និងបានបង្ករការបំពុលទឹកសាធារណៈនៅព្រែកប្រា។
៣- ក្រុមហ៊ុន Win Ta Garment & Finishing Co.,Ltd.ប្រភេទបោកគក់សម្លៀកបំពាក់ នៅខេត្តកណ្តាល បានបញ្ចេញសំណល់រាវមិនបានសម្អាត លើសកម្រិតកំណត់ស្ដង់ដារ អាងប្រព្រឹត្តកម្មដំណើរការមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបង្កការបំពុលទឹកស្ទឹងព្រែកត្នោត។
៤- ក្រុមហ៊ុន Meng Yan Garment Manufactory & Wet Processing LTD. ប្រភេទបោកគក់សម្លៀកបំពាក់ នៅខេត្តកណ្តាល បានបញ្ចេញសំណល់រាវលើសស្តង់ដារ បានដំណើរការអាងប្រព្រឹត្តកម្មមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកអូរស្វាយរលំ។
៥- ក្រុមហ៊ុន KRR Processing Food Co., Ltd. ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកស្ទឹងសែនជ័យ។
៦- ក្រុមហ៊ុន Sun Plus Ing international Co., Ltd. ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តកំពង់ស្ពឺ មិនមានEIA និងបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកអូរតាហោ។
៧- ក្រុមហ៊ុន Noble Test food co Ltd ប្រភេទកែច្នៃស្បែកគោ នៅខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ ដំណើរការអាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកសាធារណៈព្រែកសង្កែ។
៨- ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ប្រភេទកែច្នៃស្បែកគោ នៅខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ ដំណើរការអាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បង្កប់ទុយោបញ្ចេញសំណល់រាវដែលមិនបានសម្អាតចូលព្រែក និងបានបំពុលទឹកសាធារណៈទឹកព្រែកកំពង់ស្មាច់។
៩- ក្រុមហ៊ុន CS Tan CO., LTD ប្រភេទកែច្នៃស្បែកជ្រូក នៅខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកព្រែកកន្លង់។
១០- ក្រុមហ៊ុន Koh Rong sanloem Island Rsorts Co.,Ltd.នៅខេត្តព្រះសីហនុ បានឈូសឆាយដី និងព្រៃក្រៅតំបន់អនុញ្ញាត និងបានបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ។
១១- កសិដ្ឋាន Gold Money កសិដ្ឋានចិញ្ចឹមជ្រូក នៅខេត្តព្រះសីហនុ មិនមានEIA គ្មានអាងប្រព្រឹត្តកម្មសម្អាតសំណល់រាវ និងបានបង្កការបំពុលទឹកសាធារណៈ។
១២-រោងចក្រ CAMBODIA SUNSHINE ORCHARD FOOD CO., LTD. ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តព្រះសីហនុ ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ បញ្ចេញសំណល់រាវបង្កការបំពុលទឹកស្ទឹង និងមានត្រីងាប់។
១៣-ក្រុមហ៊ុនហៅរួយដា(ខេមបូឌា) ឯ.ក ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តព្រះសីហនុ មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញសំណល់រាវមិនបានសម្អាត និងលើសកម្រិតកំណត់ស្ដង់ដារ បង្កការបំពុលទឹកស្ទឹងព្រែកកំពង់សីលា។
១៤- ក្រុមហ៊ុន CANGXINLONG FOOD (CAMBODIA) CO.,LTD ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តប៉ៃលិន មិនទាន់មាន EIA មានអាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនដំណើរការ បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ និងបានបំពុលទឹកសាធារណៈអូររអិល និងស្ទឹងកុយ។
១៥-ក្រុមហ៊ុន យូភីន ហ្វា( ខេមបូឌា) ហ្វូដ ឯ.ក ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តបាត់ដំបង បានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មិនមានEIA និងបានបំពុលទឹកសាធារណៈ។
១៦-ក្រុមហ៊ុន បៃ ស៊ីង សេង (ខេមបូឌា) អ៊ិនដាសស្រ្ទី ឯ.ក ប្រភេទកែច្នៃផ្លែស្វាយ នៅខេត្តបាត់ដំបង មិនមានEIA និងបានបញ្ចេញសំណល់រាវ លើសកម្រិតកំណត់ស្ដង់ដារ អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកសាធារណៈ។
ដោយឡែក រោងចក្រនិងក្រុមហ៊ុន ចំនួន៥ទីតាំងផ្សេងទៀត ក៏ត្រូវបានក្រសួងបរិស្ថាន ទើបបានរកឃើញបំពុលទឹកសាធារណៈ ហើយក្រសួងបរិស្ថាន កំពុងរៀបចំនីតិវិធី ដើម្បីចាត់វិធានការតាមច្បាប់ រួមមាន៖
១- កាស៊ីណូខ្ញុំ មានទីតាំងនៅខេត្តកំពត មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វក់មិនបានសម្អាតបង្កការបំពុលបរិស្ថាន។
២- កាស៊ីណូ រ៉ុងស៊ឺងទី រីសត នៅខេត្តត្បូងឃ្មុំ មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វក់មិនបានសម្អាតបង្កការបំពុលបរិស្ថាន។
៣- កាស៊ីណូ Grand Golden.,Ltd នៅខេត្តត្បូងឃ្មុំ មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វក់មិនបានសម្អាតបង្កការបំពុលបរិស្ថាន។
៤- កាស៊ីណូ Pailin Trapaing នៅខេត្តត្បូងឃ្មុំ មិនបានរៀបចំអាងប្រព្រឹត្តិកម្ម បញ្ចេញទឹកកខ្វក់មិនបានសម្អាតបង្កការបំពុលបរិស្ថាន។
៥- ក្រុមហ៊ុន Ji Li Long (Cambodia)Fruit industry Co., Ltd ប្រភេទកែច្នៃផ្លែស្វាយនៅខេត្តកណ្តាលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ អាងប្រព្រឹត្តិកម្មពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានបំពុលទឹកស្ទឹងព្រែកត្នោត
សូមបញ្ជាក់ថា ក្រុមហ៊ុន ចំនួន១ទីតាំង គឺក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd. កំពុងស្ថិតនៅក្នុងនីតិវិធីតុលាការខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថាមិនបានអនុវត្តច្បាប់ផងដែរ។
ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រសួងបរិស្ថាន បានដាក់ចេញការអនុវត្តច្បាប់ ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។ ក្រសួងបរិស្ថាន សូមអំពាវនាវដល់ ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងអស់ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា និងត្រូវចូលរួមថែរក្សាប្រភពទឹកស្អាត ដើម្បីផ្តល់ប្រយោជន៍ដល់ការរស់នៅរបស់ប្រជាជន និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសុខភាពសាធារណៈ៕













-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង