ព័ត៌មាន
ពលរដ្ឋ៖ ការទទួលបានព័ត៌មានសព្វថ្ងៃមានភាពងាយស្រួល រហ័ស តែប្រឈមព័ត៌មានមិនពិត
ប្រជាពលរដ្ឋ លើកឡើងថា ការទទួលបានព័ត៌មានសព្វថ្ងៃ គឺមានមានភាពងាយស្រួល រហ័ស ពិសេសនៅតាមបណ្ដាញសង្គម។ ទន្ទឹមនឹងការទទួលបានព័ត៌មានកាន់តែរហ័ស និងងាយស្រួលបែបនេះ ពួកគាត់ក៏មើលឃើញពីបញ្ហាប្រឈមផងដែរ ពិសេសព័ត៌មានខ្លះជាព័ត៌មានមិនពិតដែលអាចបង្កផលជះមិនល្អដល់សង្គមជាតិ។
ប្រជាពលរដ្ឋពិសេសយុវជន ដែលប្រើប្រាស់បណ្ដាញសង្គមលើកឡើងថា បច្ចុប្បន្ន ពួកគេកាន់តែទូរស័ព្ទដៃមួយគ្រឿង គឺអាចទទួលបានព័ត៌មានគ្រប់យ៉ាង។ ពួកគេលើកឡើងដែរថា ជារៀងរាល់ថ្ងៃព័ត៌មានជាច្រើនត្រូវបានបង្ហោះ ចែករំលែកនៅតាមបណ្ដាញសង្គម ដែលអាចជួយឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមអាចដឹងពីអ្វីដែលកំពុងកើតឡើង។ ទន្ទឹមនឹងការទទួលបានព័ត៌មានឆាប់រហ័សនេះ ពួកគេមើលឃើញពីគុណវិបត្តិផងដែរ។ គុណវិបត្តិ គឺជាព័ត៌មានក្លែងក្លាយ ដែលជនខិលខូចបង្កើតវាឡើង រួចចែកចាយនៅតាមបណ្ដាញសង្គម បង្កជាផលប៉ះពាល់មិនល្អដល់សង្គមជាតិ។
ជាអ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវជឿគ្រប់យ៉ាងដែលបានឃើញក្នុងបណ្ដាញសង្គមនោះទេ។ ពួកគេថា ប្រជាពលរដ្ឋត្រូវមានការស្រាវជ្រាវបន្ថែម លើអ្វីដែលបានឃើញ និងត្រូវពិនិត្យមើលលើបណ្ដាផេកស្ថាប័នព័ត៌មាន ផេកផ្លូវការរបស់ក្រសួង-ស្ថាប័ន មុននឹងជឿជាក់លើព័ត៌មាននោះ និងចែកចាយបន្ត។
រឿងព័ត៌មានក្លែងក្លាយនេះ ជាបញ្ហាប្រឈមមួយដែលកំពុងកើតមានឡើង ពិសេសស្របពេលដែលបច្ចេកវិទ្យាឌីជីថល កំពុងរីកដុះដាលខ្លាំង។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងព័ត៌មានក៏កំពុងយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង លប់បំបាត់ព័ត៌មានក្លែងក្លាយផងដែរ។
ក្នុងឱកាសសន្និសីទសារព័ត៌មានកាលពីប៉ុន្មានថ្ងៃមុននេះ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងដែរថា ចំពោះមុខនឹងការវិវត្ត និងការប្រែប្រួលក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍នេះ វាទាមទារឱ្យតួអង្គពាក់ព័ន្ធទាំងអស់ត្រូវអភិវឌ្ឍខ្លួន ឱ្យស្របនឹងនិន្នាការវិវត្តបច្ចុប្បន្ន និងឱ្យស៊ីសង្វាក់គ្នាជាមួយដំណើការនៃការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា។ កិច្ចការទាំងនេះមានសារៈសំខាន់ណាស់ក្នុងការធានាគុណភាពព័ត៌មាន ប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយភាពប្រកួតប្រជែង គោរពក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ៕ អត្ថបទ៖ គឹមហុក





-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ